ភ្នំពេញ៖ ដោយមិនអាចមើលរំលងនូវផលលំបាកក្នុងការធ្វើដំណើររបស់ពលរដ្ឋក្នុងភូមិ ក៏ដូចជាពលរដ្ឋអ្នកចម្ងាយធ្វើដំណើរឆ្លងកាត់ម្តងៗមុខសាលាសង្កាត់ព្រៃស និងនៅមុខវត្តធម្មត្រ័យផ្លូវជង្ហុកជ្រៅៗនោះ លោក ខាត់ សុខៃ ចៅសង្កាត់រងទី២ មកពីគណបក្សប្រជាជនកម្ពុជារួមនិងមន្ត្រីក្រុមប្រឹក្សារបស់ខ្លួនបានធ្វើការឈូសឆាយកិនបង្ហាប់ពង្រៀបបង្កលកិ្ខណៈងាយស្រួលដល់ពលរដ្ឋក្នុងការធ្វើដំណើរ។
នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ លោក ខាត់ សុខៃ ចៅរងទី២សង្កាត់ព្រៃសបានបញ្ជាក់ឲ្យដឹងថា ផ្លូវនេះរងនូវការខូចខាតយ៉ាងខ្លាំងដោយគ្មានការទទួលខុសត្រូវឡើយពីសំណាក់អតីតៈលោកចៅសង្កាត់របស់គណបក្សសង្គ្រោះជាតិ ដោយគេមិនបានខ្វល់សោះចំពោះការផលលំបាករបស់ពលរដ្ឋយើងធ្វើដំណើឆ្លងកាត់។ ប្រជាពលរដ្ឋយើងពិបាកធ្វើដំណើរទៅវត្តអារ៉ាមរាល់ថ្ងៃសិល្ប៍ រថយន្តធន់ធំបើកឆ្លងកាត់បណ្តាលឲ្យរងនូវការខូចខាតយ៉ាងដំណំ។ លោក ខាត់ សុខៃ បន្តថាឲ្យដឹងទៀតថា ដោយមិនអាចឈរមើលពីការលំបាករបស់បងប្អូនពលរដ្ឋយើងធ្វើដំណើរឆ្លងកាត់មិនថាពលរដ្ឋក្នុងភូមិឬមកពីណានោះទេ ទើបនៅព្រឹកនេះក្នុងនាមលោកជាអាជ្ញាធរសង្កាត់បានដឹកនាំយកគ្រឿងចក្រធ្វើការឈូសឆាយកិនបង្ហាប់ដើម្បីបង្កលកិ្ខណៈងាយស្រួលដល់ពលរដ្ឋយើងធ្វើដំណើរ។
លោក ខាត់ សុខៃ បន្តថា តាមពិតទៅផ្លូវនេះជាគំរោងស្ថាបនារបស់សាលារាជធានីភ្នំពេញ ដែលមានប្រវែងជាង១៣២០ម៉ែត្រ ទទឹង១១ម៉ែត្រ ជាបេតុងឆ្អឹងដែក នឹងស្ថាបនានៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ និង១ខ្សែទៀតស្ថិតក្នុងភូមិព្រៃសកើតកាត់មុខមន្ទីរពេទ្យប្រវែង៨០០ម៉ែត្រ ទទឹង១១ម៉ែត្រ បេតុងឆ្អឹងដែកដូចគ្នា។ លោកថា នេះជាកាដូរឆ្នាំថ្មីដល់ពលរដ្ឋយើងនូវផ្លូវ២ខ្សែនេះ។
លោក ខាត់ សុខៃ បានបញ្ជាក់ថានៅក្នុងរយៈពេល៤ខែ ១៩ថ្ងៃ ចៅសង្កាត់មកពីបក្សសង្គ្រោះជាតិគេមិនបានគិតគូរបញ្ហាផ្លូវនេះទេ។ ឡូវនេះលោកបានទទួលតំណែងជាចៅសង្កាត់ព្រៃសវិញ ចឹងផ្លូវទាំងអស់ដែលរងនូវការខូចខាតត្រូវបានស្ថាបនាឡើងវិញទាំងអស់នៅក្នុងភូមិ ដូចជាផ្លូវនេះជាដើមជង្ហុកជ្រៅណាស់លោកថា លោកបានទិញដីមកចាក់បំពេញ២៥ឡានដើម្បីឲ្យពលរដ្ឋយើងធ្វើដំណើរឲ្យបានស្រួលសិន ទម្រាំដល់ខែកុម្ភៈ ឆ្នា២០១៨ សាលារាជធានីភ្នំពេញនិងចាប់ផ្តើមគម្រោងស្ថាបនា៕ តាឡឹម