ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញសំពីងសំពោងខ្ពស់ពេក ទាក់ដាច់ខ្សែភ្លើងនិងទ្រេតបង្គោលនគរបាលឃាត់ទុក

ចែករំលែក៖

ភ្នំពេញ: បុរសវ័យម្នាក់បានបើករថយន្តដឹកសម្ភារ:គ្រឿងតុក្កតា សំពីងសំពោងខ្ពស់ពេក បណ្តាលឲ្យទាក់ខ្សែភ្លើង ដាច់ធ្លាក់រាយប៉ាយពេញផ្លូវ និងទ្រេតបង្គោលភ្លើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ១១រោច ខែ មិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦ ទល់មុខមជ្ឈមណ្ឌល ខែភីថល ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញចុះមករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយជាមួយខាងអគ្គិសនីកម្ពុជាទៅតាមផ្លូវច្បាប់។

តាមការឲ្យដឹងពីអ្នកបើកបររថយន្តបង្កខាងលើបានប្រាប់ឲ្យដឹងថា រូបគាត់មានគ្នា២នាក់ បានបើករថយន្តមួយគ្រឿងម៉ាក FUSO ក្បាល ពណ៌សលាយខៀវ ពាក់ស្លាកលេខ 3B-7591 ដឹកគ្រឿងសម្ភារ:តុក្កតាចេញពីខេត្តកំពង់ចាម បំណងយកមកដាក់នៅទីក្រុងភ្នំពេញ។ខណៈ បើកបរតាមបណ្តោយផ្លូវលេខ១៩៨៦ ពីលិចទៅកើតមកដល់ចំណុចកើតហេតុ ដោយសារថយន្តដឹកសំពីងសំពោងខ្ពស់ពេកមើលមិនឃើញផងនោះធ្វើឲ្យទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវបណ្តាលឲ្យ ដាច់រាយពេញផ្លូវ និងទ្រេតបង្គោលភ្លើងមួយដើម ៕ តុងសីហា


ចែករំលែក៖