ខេត្តកំពង់ចាម ៖ មុខសញ្ញាជួញដូរថ្នាំញៀន៧នាក់ ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ច២ខេត្ត រវាងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កិច្ចសហការជាមួយកម្លាំង ជំនាញអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ។
កិច្ចសហប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទី ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាប់ព្រំប្រទល់ភូមិបឹងរៃ ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
មន្ត្រីនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យ៧នាក់ដែលរងការឃាត់ខ្លួន
១-ឈ្មោះ តឹក ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិបឹងរៃ ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
២-ឈ្មោះ ស៊ិន ចិន្ថា ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ នៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
៣-ឈ្មោះ ប៉ោង វិវ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិចំបក់ ឃុំចំបក់ ស្រុកព្រៃប្រសព្វ ខេត្តត្បូងឃុំ
៤-ឈ្មោះ សយ ពៅ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រែកសង្កែលិច ឃំុពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៥-ឈ្មោះ ខុម ឌីណា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រែកសង្កែរលិច ឃំុពាមកោះស្នា ស្រុកស្ទឹងត្រង់
៦-ឈ្មោះ រុន ម៉េងហ៊ួរ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិព្រែកសង្កែលិច ឃំុពាមកោះស្នា ស្រុកស្ទឹងត្រង់
៧-ឈ្មោះ លីន វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិដីលេី ឃំុពាមកោះស្នារ ស្រុកស្ទឹងត្រង់
ក្រោយការឃាត់ខ្លួន កម្លាំងបានចាប់យកវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យ ថ្នាំញៀនចំនួន១៤កញ្ចប់ ធំ១កញ្ចប់ ល្មម១កញ្ចប់ តូច១២កញ្ចប់ ទូរស័ព្ទដៃចំនួន៨គ្រឿង ម៉ូតូ៥គ្រឿង ថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន និងប្រាក់រៀលមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ មន្ត្រីជំនាញបានរៀបចំឯកសារបញ្ជូនបន្តទៅសាលាដំបូង ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ