ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូលឿនជ្រុលបុកលូដាក់ឃាំងផ្លូវ កុំឲ្យរថយន្តធុនធំបើកឆ្លងកាត់ បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង៩យប់ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តាលផ្លូវ បេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ជិះម៉ូតូម៉ាកស្ម័គ្ររីវ៉ូ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ 1D-9798 បើកក្នុងទិសដៅ ពីលិចទៅកើត រងរបួសធ្ងន់ បែកចិញ្ចើមផ្នែកខាងស្តាំនឹងបាក់ជើងខាងស្តាំ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើបើកម៉ូតូយ៉ាងលឿន បើកក្នុងទិសដៅពីលិចទៅកើតក្នុងស្ថានភាពស្រវឹង ហើយបានបុកលូដែលគេដាក់លើផ្លូវបេតុងហាមកុំឲ្យរថយន្តធុនធ្ងន់ បើកហើយបានបុកចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ បែកចិញ្ចើមផ្នែកខាងស្តាំ និងបាក់ជើងខាងស្តាំរងរបួសធ្ងន់ចំណែកម៉ូតូវិញ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ពេលភ្លាមៗ ជនរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះ បានដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅ៣ យកម៉ូតូយកទៅរក្សាទុក៕ សុខាសែនជ័យ