ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ជិះម៉ូតូបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវម៉ូតូ១គ្រឿងបុករងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ នារីវយ័ក្មេងស្រស់សោភាម្នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿងបត់ត្រឡប់ក្រោយខ្វះកាប្រុងប្រយត្ន័ត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពេញទំហឹង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលេខ២៦៥ ក្បែរផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញនារីវ័យក្មេងម្នាក់ជិះម៉ូតូម៉ាកធូដេ ពណ៌ស គ្មានស្លាកលេខ ជិះពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃ ត្រឡប់ក្រោយខ្វះការប្រុងប្រយត្ន័ត្រូវបានម៉ូតូមួយគ្រឿងម៉ាកឌ្រីម សង់ស៊េរី០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1C-2168 ជិះដោយបុរសម្នាក់ស្របទិសដៅគ្នាមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ បុកចំពាក់កណ្តាលម៉ូតូធូដេបណ្តាលម្ចាស់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាម់ៗ ចំណែកម្ចាស់ម៉ូតូសង់ រងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្រុះសម្រួលគ្នានៅនឹងកន្លែងកើតហេតុ៕ សុខាសែនជ័យ


ចែករំលែក៖