ភ្នំពេញ ៖ យុវជនម្នាក់បានយកកាំបិតអារបំពងក ខ្លួនឯងបំណងសម្លាប់ខ្លួន តែត្រូវក្រុមគ្រួសារជួយសង្គ្រោះទាន់ពេលបណ្ដាលឲ្យរងរបួសធ្ងន់ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥និង៥នាទី ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅខាងជើងផ្សារសឡាជាប់ ផ្ទះជួលក្រុមទី២ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះឈ្មោះម៉ា និកា ហៅចិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ រៀនធ្វើម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
យោងតាមប្រភពព័ត៌មានពីឪពុកយុវជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់មិនបាននៅផ្ទះនោះទេ ស្រាប់តែឮគេប្រាប់ថា កូនគាត់យកកាំបិតអារ.កខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវរថយន្ដសាម៉ុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ លោកសង្ឃភ្លាមៗ ។
គាត់បានបន្ដទៀតថា កូនប្រុសរបស់គាត់ជាមុនស្សប្រើប្រាស់សារធាតុញៀនជាច្រើនឆ្នាំហើយ តែគាត់ធ្លាប់ឲ្យសមត្ថកិច្ចយកទៅដាក់មណ្ឌលកែប្រែ ឱកាសខ្ញុំ ២ដងរួចមកហើយ តែមកពេលចេញមកពីមណ្ឌលកែបែលើកទី២វិញ កូនរបស់គាត់មានការអាការៈមិនស្រួលដោយ ប៉ុនប៉ុងសម្លាប់ខ្លួន៣ដងហើយ តែមិនបានសម្រេចត្រូវឪពុកជួយទាន់ទើបមកដល់ថ្ងៃកើតហេតុ ក៏បានយកកាំបិតអារ.កខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ និងធ្វើកំណត់ហេតុ ដោយក្រុមគ្រួសារមិនបានប្ដឹងផ្ដល់អ្វីនោះទេ ៕ ភារ៉ា ដង្កោ