ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ក្រុមភេរវកម្ម IS គំរាមវាយប្រហារអាមេរិកក្រោយពេលលោកត្រាំប្រកាសទទួលស្គាល់ហ្ស៊េរុយសាឡឹមជារបស់អុីស្រាអែល

ចែករំលែក៖

ក្រុមភេរវកម្ម IS បានប្រកាសថានឹង បើកការវាយប្រហារនៅលើទឹកដីអាមេរិក ដើម្បីតបតនឹងការសម្រេចរបស់ប្រធានា ធិបតីអាមេរិក ទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែល។

នៅក្នុងការប្រកាសតាមបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រុម IS បណ្តាញសង្គម Telegram Messenger បានបញ្ជាក់ថា នឹង បើកការវាយប្រហារ អាមេរិក ។ នៅក្នុង សារព្រមានបានបញ្ជាក់ថា «យើងនឹងវាយ ប្រហារនៅគ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក ។ នៅពេលចុងក្រោយយើងនឹងដុតបំផ្លាញ មនុស្សគ្រប់រូបដោយភ្លើងសង្គ្រាម ដូចអ្វី ដែលអាមេរិកបានធ្វើនៅក្នុងប្រទេសអីុរ៉ាក់ យេមែន លីប៊ី ស៊ីរី និងអាហ្វហ្គានីស្ថាន។ ក្រុម IS បានបញ្ជាក់ថា ការសម្រេចរបស់ អាមេរិក ទទួលស្គាល់ហ្ស៊េរុយសាឡឹមជា រដ្ឋធានីអីុស្រាអែល ជាហេតុផលដែលធ្វើ ឲ្យអាមេរិករងការវាយប្រហារ។

កន្លងមកក្រុមអ្នកគាំទ្រ ក្រុមIS ក៏បាន គំរាមវាយប្រហារ តាមបែប«ចចកឯកា» នៅអាមេរិក។ការសម្រេចរបស់ប្រធានា ធិបតីដូណាល់ត្រាំទទួលស្គាល់តំបន់ហ្ស៊េ រុយសាឡឹមជារដ្ឋធានីអីុស្រាអែល ធ្វើឲ្យ​ក្រុមប្រទេសអ៊ិស្លាម ខឹងសម្បាយ៉ាងខ្លាំង ។ នៅពេលនេះដែរក្រុមហាម៉ាសនៅកាហ្សាបានប្រកាស ចាប់ផ្តើម យុទ្ធនាការ Intifada លើកទី៣ជាមួយអីុស្រាអែល(បដិវត្តន៍ជនជាតិប៉ាឡេស្ទីនប្រឆាំងអីុស្រាអែល)។

នៅពេលនេះដែរ អីុស្រាអែលនិង អាមេ រិកពិបាកទទួលបានក្តីសុខ នៅពេលដែលប៉ះពាល់ដល់ប្រទេសអ៊ិស្លាមទាំងអស់នៅលើពិភពលោក។ ក្រុមភេរវកម្ម នឹងបង្កើនការវាយប្រហារអាមេរិកជាការសងសឹក ។

នៅពេលនេះក្រុមភេរវកម្មបានបរាជ័យទាំងស្រុង នៅក្នុងប្រទេសស៊ីរីនិងអីុរ៉ាក់ ដោយប្រទេសទាំងពីរ បានធ្វើពិធីដង្ហែក្បួនព្យុហយាត្រាស្តីពីជ័យជម្នះរបស់ខ្លួន លើ ក្រុម IS ។ ជ័យជម្នះនោះធ្វើឲ្យក្រុមភេរវកម្ម បែកខ្ញែក លាក់ខ្លួននៅគ្រប់ទីកន្លែង ដោយពួកគេមានគម្រោងវាយប្រហារដោយខ្លួនឯង។

ជាមួយគ្នានេះ អុីស្រាអែល នៅថ្ងៃ ព្រហស្បតិ៍ សប្តាហ៍នេះ បានប្រកាស បិទ ច្រកព្រំដែន នៅតំបន់ហ្គាហ្សា ដើម្បីជា ការឆ្លើយតប ទៅនឹងការបាញ់គ្រាប់ រ៉ុក្កែត ជារៀង រាល់ថ្ងៃ ពីប៉ាឡេស្ទីន ក្នុងរយៈ ពេលមួយសប្ដាហ៍ កន្លងមកនេះ ក្រោយពី លោក ត្រាំ បានសម្រេច ទទួលស្គាល់ទីក្រុង ហ្ស៊េរុយសាឡឹម ថាជារដ្ឋធានីរបស់អុីស្រា អែល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធា អុីស្រាអែល បាននិយាយថា ព្រោះតែ ករណីសន្តិសុខ និងអនុលោមទៅតាម រង្វាយតម្លៃសន្តិសុខ ច្រកព្រំដែន Kerem Shalom ដែលជាច្រកផ្លូវដ៏ ចម្បង សម្រាប់​នាំទំនិញចូលក្នុងតំបន់ Gaza Strip បាន ច្រកព្រំដែន Erez pedestrian នឹងបិទ នៅ ថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ប៉ុន្តែមិនបាន ផ្តល់សេចក្តីលម្អិត ថានឹងបិទដល់ពេល ណានោះឡើយ។

គួរបញ្ជាក់ថា យោងតាមប្រភពព័ត៌មាន ពីកាសែតរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នំា២០១៧ បានឲ្យដឹងថា មានគ្រាប់ រ៉ុក្កែត ប្រមាណ១៥គ្រាប់ ត្រូវបានគេបាញ់ ចូល ទៅក្នុង ប្រទេសអុីស្រាអែលភាគ ខាងត្បូង ចាប់ពីការប្រកាសរបស់លោក ត្រាំ នៅថ្ងៃទី៦ ខែធ្នូមក ប៉ុន្តែគ្មានគ្រាប់ណា មួយ បង្កឲ្យមានរបួស ឬក៏ខូចខាតធ្ងន់ធ្ងរ នោះទេ។

អាមេរិកនិងប្រទេសអ៊ិស្លាមទាំងអស់នៅលើពិភពលោក ប្រឈមនឹងវិវាទជា ទ្រង់ទ្រាយធំ ក្នុងពេលដែល បណ្តាមេដឹក នាំប្រទេស ស្ថិតក្នុងអង្គការសហប្រតិបត្តិការអ៊ិស្លាមចេញសេចក្តីប្រកាសរួម ទទួល ស្គាល់តំបន់ ហ្ស៊េរុយសាឡឹមភាគខាងកើត ជារដ្ឋធានីស្របច្បាប់របស់ប៉ាឡេស្ទីន។ សកម្មភាពខាងលើ ជាការវាយបកទៅលើអាមេរិកដែលទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹម ខាងកើតជារដ្ឋធានីអីុស្រាអែល។

សារព័ត៌មានស៊ីអិនអិនបានផ្សាយថា អង្គការសហប្រតិបត្តិការប្រទេសអ៊ិស្លាម OIC រួមមាន ៥៧ប្រទេស បានជួបពិភាក្សា គ្នានៅទីក្រុង អុីស្តានបូលប្រទេសទួរគី ដើម្បីពិភាក្សាពីបញ្ហាខាងលើ ក្រោយ ប្រធានាធិបតីអាមេរិក ចេញសេចក្តី សម្រេច ទទួលស្គាល់ហ្ស៊េរុយសាឡឹម ជារដ្ឋធានីអីុស្រាអែល បង្កឲ្យមានវិវាទ យ៉ាងខ្លាំង និងបង្កឲ្យមានអារម្មណ៍ខឹង សម្បាពីប្រទេសអ៊ិស្លាម។

ប្រទេស OIC បានសម្រេចថាសកម្ម ភាពរបស់អាមេរិក គឺគ្មានតម្លៃ និងគ្មាន ប្រសិទ្ធិភាព។ ការប្រកាសរបស់លោក ត្រាំគឺជា ការប្រកាសដ៏គ្រោះថ្នាក់បំផុត ​​ និងធ្វើឲ្យដំណើរការស្វែងរកសន្តិភាពរវាងអីុស្រាអែលនឹងប៉ាឡេស្ទីនត្រូវបញ្ចប់។

ប្រទេសអ៊ិស្លាមចំនួន៥៧ប្រទេស ចេញសេចក្តីប្រកាសរួម កាលពីថ្ងៃទី១៣ ខែធ្នូ ដោយទទួលស្គាល់ ប្រទេសប៉ាឡេ ស្ទីន និង តំបន់ភាគខាងកើតហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់ប៉ាឡេស្ទីន ហើយ អំពាវនាវដល់ប្រទេសផ្សេងទៀត មាន សកម្មភាពដូចគ្នានេះ។

នៅក្នុងសេចក្តីប្រកាសរបស់ប្រទេស អ៊ិស្លាមទាំង ៥៧ ក៏បានស្នើដល់អង្គការ សហប្រជាជាតិ ចេញសេចក្តីប្រកាស ថា អាមេរិកនឹងត្រូវទទួលខុសត្រូវ ពីលទ្ធផលអាក្រក់ដែលទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីអីុស្រាអែល។

ក្រោយពេលទទួលរងការរិះគន់យ៉ាងខ្លាំងពី សហគម៍អន្តរជាតិ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert បានបញ្ចាក់ថា បើទោះបីទទួលស្គាល់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែល តែ អាមេរិកនៅតែខិតខំស្វែងរកសន្តិភាព ដល់តំបន់នេះ។

នាយករដ្ឋមន្ត្រីអីុស្រាអែល លោក ណេ តានយ៉ាហ៊ូ បានចេញសេចក្តីប្រកាសច្រាន ចោល សេចក្តីប្រកាសរួមរបស់ប្រទេស OIC ដោយបញ្ជាក់ថា ការប្រកាសនោះ មិនចាប់អារម្មណ៍ឡើយសម្រាប់យើង ៕ ម៉ែវ សាធី


ចែករំលែក៖