ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូទៅហូបការមួយយប់យកទៅបាត់លែងមកវិញ

ចែករំលែក៖

ភ្នំពេញ៖ បុរស់ម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ២ សុំការអន្តរាគមន៍ពីនគរបាលកាលពីវេលាម៉ោង៣រសៀល ថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីបុរសម្នាក់ជាមិត្តភក្តិរស់នៅស្រុកជាមួយគ្នា ហើយមករស់នៅក្រុងភ្នំពេញ និងបានខ្ចីម៉ូតូទៅហូបការនៅកោះពេជ្រកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ក្នុងបុរីធូលន សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ហើយបានទៅបាត់រហូតខលក៏មិនចូល។

ជនសង្ស័យដែលយកម៉ូតូទៅនោះឈ្មោះ ហុក គាចាន់បូ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

តាមសម្តីជនរងគ្រោះសំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី៧ ខែធ្នូ ជនសង្ស័យបានមកខ្ចីម៉ូតូម៉ាកហុងដាឌ្រីម សង់ស៊េរីឆ្នាំ២០១២ ពណ៌ពាក់ស្លាកលេខភ្នំពេញ1BG 1327 យកទៅហូបកាគេនៅក្នុងកោះពេជ្យដោយសាតែមនុស្សស្គាល់គ្នា ទើបរួបគាត់ព្រមប្រគល់សោឲ្យ។

ប្រភបានបន្តថា លុះស្អែកឡើងរួបគាត់ជាម្ចាស់ម៉ូតូបានខលទូរស័ព្ទទៅជនសង្ស័យ ដើម្បីឲ្យយកម៉ូតូមកវិញ តែខលទៅចូលដែរ តែមិនលើករហូតមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ទើបរូបគាត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ២ ដើម្បីសុំកាអន្តរាគមន៍ដើម្បីស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ

បុរសសង្ស័យខ្ចីម៉ូតូគេទៅបាត់រហូត


ចែករំលែក៖