ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់និងវត្ថុតាងពាក់ព័ន្ធនិងគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចូលរួមសហការជាមួយកម្លាំងការិយាល័យ(ក៨) នៃមន្ទីប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងចាត់​ចែងឲ្យប្រើប្រាស់សារធាតុញៀននៅវេលាម៉ោង១៦និង៣០នាទី រហូតដល់វេលាម៉ោង២០និង០០នាទី ថ្ងៃសៅរ៍ ១៣ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​ បានឃាតខ្លួន៣ ទី១ នៅក្នុងខារ៉ាអូខេនាងពួន(បន្ទប់លេខ៦៩) ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ទី២ ដងផ្លូវមុខសណ្ឋា​គារតាព្រហ្ម ស្ថិតនៅភូមិមណ្ឌល១សង្កាត់ស្វាយដង្គំ និង ម្នាក់ទៀតលើដងផ្លូវ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ឈានដល់ឃាត់ខ្លួនបាន ជនសង្ស័យ ប្រុស ស្រី ចំនួន៣នាក់នៅទីតាំង៣ផ្សេងគ្នា ក្នុងថ្ងៃតែមួយ ក្នុងក្រុងសៀមរាប រួចនាំយកមកសួរ​នៅ​ការិយា​ល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យ ប្រុស ស្រី ចំនួន០៣នាក់ នោះមាន៖ ០១/ឈ្មោះ សុខ ណាទី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរនារី អូរតេស ភោជនីយដ្ឋាន មេបុណ្យ ទីលំនៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបា គង សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀ មរាប (រក្សាទុកនិងចាត់ចែង) (គ្មានសារធាតុញៀនក្នុងខ្លួន) ០២/ឈ្មោះ ជន រិទ្ធី ហៅ ចក់ ភេទប្រុសអាយុ ៣៣ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិភ្ញាជ័យ សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន) ០៣/ឈ្មោះ ហោ ភារម្យ ហៅ ណុល ភេទប្រុសអាយុ ២២ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (រក្សាទុក និង ជួញដូរ)(មានសារធាតុញៀនក្នុងខ្លួន)។

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនបានក្នុងនោះ ដកហូតបានវត្ថុតាង រួមមាន៖ ម្សៅមេតំហ្វេតាមីន(ប្រភេទទឹកកក)ចំនួន០៣កញ្ចប់ស្មើនឹងទំងន់១,៦ក្រាម ទូរស័ព្ទដៃចំនួន០៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ទាំង៣នាក់ និង វត្ថុតាង ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តថ្ងៃទី១៧ខែធ្នូឆ្នាំ ២០១៧ ដើម្បីចាត់ការទៅតាមច្បាប់ ៕ ប៊ុន​រិទ្ធី​


ចែករំលែក៖