ខេត្តកំពង់ចាម ៖ វិបត្តិផ្លូវចិត្តក្នុងគ្រួសារ បានទាញចិត្តអតីតយោធា «គ៤ »ម្នាក់សម្រេចធ្វើអត្តឃាតដោយបំផ្ទុះគ្រាប់បែកដៃប្រភេទទឹកដោះគោ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិរូង ឃុំទំនប់ ស្រុកបាធាយខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឱ្យដឹងថា សពអតីតយោធា ឈ្មោះ ថូយ យង់ ភេទប្រុស អាយុ៦២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីអ្នកស្រុកបានអោយដឹងថា អតីតយោធា រូបនេះមានជំងឺផ្លូវចិត្តក្នុងគ្រួសារ ថែមទាំងមានជំងឺតេតាណូសប្រចាំកាយទៀត និងតែងតែទទួលទានគ្រឿងស្រវឹងជា រៀងរាល់ថ្ងៃ ។
អ្នកស្រុកបន្តថា នៅថ្ងៃកើតហេតុស្រាប់តែ យោធារូបនេះសម្រេចចិត្តធ្វើអត្តឃាត ដោយយកគ្រាប់ បែកប្រភេទផ្លែទឹកដោះគោអោបជាប់ខ្លួនបំផ្ទុះសំលាប់ខ្លួនឯងនៅក្នុងផ្ទះ ខណៈប្រពន្ធកូនមិននៅផ្ទះតែម្តង ។
បច្ចុប្បន្ន សពកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕វណ្ណៈ