ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបប្រពន្ធចេញពីក្រុងប៉ៃលិនទៅសំឡូតរេចង្កូតបុកលោកយាយម្នាក់អាយុ៨៨ឆ្នាំកំពុងដើរឆ្លងផ្លូវ

ចែករំលែក៖

ខេត្តប៉ៃលិន៖ លោកតា លោកយាយ៣នាក់ បានរងបរួសធ្ងន់ម្នាក់ ស្រាល២នាក់ ដោយសារលោកតាម្នាក់អាយុ៧៤ឆ្នាំបានជិះម៉ូតូឌុបប្រពន្ធចេញពីក្រុងប៉ៃលិនទៅស្រុកសំឡូតក៏ជិះម៉ូតូក្នុងល្បឿនឡើងទួលលឿនខ្វះការប្រុងប្រយ័ត្តក៏រេចង្កូតទៅបុកលោកយាយម្នាក់កំពុងធ្វើដំណើរឆ្លងកាតផ្លូវកៅស៊ូមួយខ្សែក្នុងភូមិក្រចាកលើបណ្ដាលឲ្យលោកយាយម្នាក់និងអ្នកជិះម៉ូតូអ្នករួមដំណើរគ្នាដួលបោកក្បាលទៅលើផ្លូវកៅស៊ូនោះស្រាប់តែម៉ូតូដួលកិនដៃស្ដាំលោកយាយជាប់ នៅកន្លែងកើតហេតុបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ក្រោយមកត្រូវបានកូនប្រសារបស់លោកយាយម្នាក់ដែលដើរឆ្លងផ្លូវត្រូវម៉ូតូបុកនោះបានយករថយន្តរបស់ខ្លួនដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីដឹកជនរងគ្រោះនិងជនបង្កនិងអ្នករួមដំណើរ ព្យាបាល។

ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង៩និង៥៥ នាទីថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៧ ស្ថិតនៅភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ តាមសមត្ថកិច្ចនគរបាលចរាចរនៃស្នងការខេត្តបានឲ្យដឹងថា អ្នកដែលជិះម៉ូតូបង្កឡើងដោយម៉ូតូម៉ាកHonda dream C125 ពណ៍ខ្មៅ សេរី ២០១២ ពាក់ស្លាកលេខបន្ទាយមានជ័យ1G4304 (ម៉ូតូខូចខាតស្រាល)អ្នកបង្កឈ្មោះឆេង វនភេទប្រុស អាយុ៧៤ឆ្នាំ មុខរបរមើលចៅរស់នៅភូមិកំពុងទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង (របួសស្រាល) អ្នករួមដំណើរឈ្មោះចាន់ អៀង ភេទស្រីអាយុ៦៨ឆ្នាំមុរមើលចៅរស់នៅភូមិឃុំកើតហេតុខាងលើ(របួសស្រាល) ចំណែកលោកយាយរងគ្រោះឈ្មោះឌឿ លាភ ភេទប្រុស អាយុ៨៨ឆ្នាំ ចាស់ជរា មានផ្ទះរស់នៅភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុប៉ៃលិន ខេត្តប៉ៃលិន(រងរបួសធ្ងន់បែកមុខនិងដៃស្ដាំរលាតជើងទាំងសងម្ខាង) (ដោយគាត់ដើរឆ្លងផ្លូវមិនប្រុងប្រយ័ត្តរញ៉ាក់រញ៉បណ្ដាលឲ្យអ្នកជិះម៉ូតូបុកតែម្ដង។

ប្រភពព័ត៌មាននៅជិតកន្លែងកើតហេតុបានឲ្យដឹងថានៅពេលមុនកើតហេតុគេបានឃើញលោកយាយម្នាក់បានដើរឆ្លងកាតផ្លូវក្នុងទិសដៅពីកើតទៅលិចរញ៉ាករញ៉មិនប្រុងប្រយ័ត្តត្រូវបានអ្នកជិះម៉ូតូសងពណ៍ខ្មៅមួយគ្រឿងជិះឌុបប្រពន្ធចេញពីកូននៅភូមិអូរតាពុកក្រោម ក្រុងប៉ៃលិនរួចធ្វើដំណើរទៅផ្ទះទៅសំឡូត ជិះម៉ូតូមិនប្រុងប្រយ័ត្តក្នុងល្បឿនលឿនរេចង្កូតទៅបុកលោកយាយម្នាក់ដែលកំពុងដើររឆ្លងកាតផ្លូវញ៉ាករញ៉បណ្ដាលឲ្យបុកដួលម្នាក់ៗបោកក្បាលទៅនិងផ្លូវកៅស៊ូរងរបួសធ្ងន់បែកមុខមាត់និងដៃខាងស្ដាំត្រូវម៉ូតូកិនជាប់ រីឯអ្នកជិះម៉ូតូឌុបប្រពន្ធទាំងពីរប្ដី ប្រពន្ធបានរងរបួសស្រាល។ក្រោយមកត្រូវបានបុរសម្នាក់ជាកូនប្រសាលោកយាយរងគ្រោះបានយករថយន្តរបស់ខ្លួនដឹកជនរងគ្រោះទាំង៣នាក់យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

ក្រោយមកសមត្ថកិច្ចនគរបាលចរាចរក៏បានវាស់វែងកន្លែងកើតហេតុរួចយកម៉ូតូទាំងជនបង្កមួយគ្រឿងយកទៅការិយាល័យចរាចរនៃស្នងការនគរបាលខេត្តប៉ៃលិនយកមករក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕ ស សារ៉េត


ចែករំលែក៖