ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករផ្សារក្រោមត្អូញត្អែរថាលោកស៊ន់នីប្រធានផ្សារក្រោមយកភាស៊ី​ថ្លៃជាងផ្សារផ្សេងៗក្នុងខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ទន្ទឹមនឹងទំនិញចេះតែឡើងថ្លៃ​ ចំណែកប្រជាកសិករជួបនឹងវិបត្តិសេដ្ឋកិច្ចរកលុយពុំសូវបានផងនោះ ត្រូវបានអាជីវករត្អូញត្អែរថា ស្ងាត់ឈឹងលក់មិនសូវដាច់ បែរជាប្រធានផ្សារទា​រភាស៊ីថ្លៃជាងផ្សារនានាក្នុងខេត្តសៀមរាប។

អាជីវករម្នាក់ក្នុងចំនោមអាជីវករជាច្រើនបានត្អូញត្អែរសឹងដូចៗគ្នា​ថា​ ខ្ញុំគ្មានជំរើសទេបើមិនជួលតូបឬមិនលក់ដូរក៏មានអ្នកផ្សេងគេចាំជួលតូបប្រណាំងប្រជែងគ្នាដែរ ដូច្នេះហើយចេះតែទ្រាំៗទៅ​ ធ្វើម្ដេចបើគ្មានកន្លែងលក់ដូរផងនោះ​ ។

អាជីវករម្នាក់ទៀតបានប្រាប់ថា​ ខ្ញុំរាល់ថ្ងៃរកសំរាប់តែបង់ភាស៊ី​និងឲ្យថ្លៃតូបសឹងមិនគ្រប់​ដល់លក់យូរៗទៅ​ ស្ទើរតែ អស់ដើមអស់ចុងទៅហើយ​ ក្នុងមួយថ្ងៃខ្ញុំបង់ភាស៊ី ២ពាន់រៀល និងថ្លៃជួលតូប ក្នុង១ខែ ១២០ដុល្លាថែមទៀត ដូច្នេះ ខ្ញុំខំប្រឹងយ៉ាងណាក៏រកលុយមិនសល់ដែរ ។​

ក្នុងនោះមហាជនបានសង្កេតឃើញថា​ដោយសារតែ អាជីវករគ្មានជំរើសនេះហើយ ធ្វើឲ្យ ប្រធានផ្សារ សប្បាយចិត្ត​ក្នុងការដើរប្រមូលភាស៊ី​តាមទំនើងចិត្ត​ មិនគោរពចរាចរណ៍ ដែលរាជរដ្ឋាភិបាលបានដាក់ចេញសេចក្ដីប្រកាសថា​ ហាមមិនឲ្យយកភាស៊ីតាមកញ្ច្រែង​ តែវាផ្ទុយស្រលះទៅនិងសេចក្ដីប្រកាសដែលបានហាមឃាត ហើយបែរជាថ្កើនទៅនិងច្បាប់របស់ រាជរដ្ឋាភិបាលទៅវិញ​​។

អាជីវករជាច្រើន បានសំណូមពរឲ្យលោក ស៊ុន នី​ប្រធានផ្សារក្រោម បញ្ចុះ តំលៃ ភាស៊ី​ ឲ្យដូចផ្សារដ៏ទៃនិង​ត្រូវទទួលសំណូមពររបស់អាជីវករផង ព្រោះផ្សារនេះ​ពេលភ្លៀងមកលិច​ស្ទើរគ្រប់ទាំងអស់​ អាជីវករមិនចង់បានអ្វី​លើសនិងទេ ដូច្នេះ​ សុំឲ្យ លោកអភិបាលក្រុង និង លោកអភិបាលខេត្តសៀមរាប​ មេត្ដា​ពិនិត្យមើល សុខទុក្ខរបស់ប្រជាពលរដ្ន និងអាជីវករ ផ្សារក្រោមផង​។

លោក ស៊ុន នី ប្រធានផ្សារក្រោមបានប្រាប់ក្នុងកិច្ចសម្ភាសថា​​ មូលហេតុដែល​ភាស៊ីថ្លៃបែបនេះ​​បណ្ដាលមកពី​ ផ្សារនេះជាផ្សារឯកជន ជួលដីគេធ្វើផ្សារ ក្នុង១ខែ ២៤លានរៀល ឯការយក ភាស៊ី​២ពាន់រៀលនេះ គឺសំរាប់បង់ឲ្យម្ចាស់ដីផង​ និងបង់ចូលរដ្នផង បានជាមានតំលៃថ្លៃជាងផ្សារផ្សេងៗក្នុងខេត្តសៀមរាប ៕​ ប៊ុន​រិទ្ធី​


ចែករំលែក៖