ខេត្តកំពង់ធំ ៖ លោកវរៈសេនីយ៏ត្រី នួន គំនិត អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកសណ្ដាន់ ខេត្តកំពង់ធំត្រូវបានជនរងគ្រោះជាមន្ត្រីបរិស្ថានម្នាក់ចោតថាបានយកស្រាបៀរកំប៉ុង គប់ក្បាល់គាត់ រហូតបែកក្បាល ឈាមហូរពេញផ្ទៃមុខ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃសៅរ៍ ១៣ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្រុកសណ្ដាន់ ។
បើតាមសម្ដីជនរងគ្រោះ ឈ្មោះ អ៊ឹង ឌុល ភេទប្រុស អាយុ ៥២ ឆ្នាំជាមន្ត្រីបរិស្ថានប្រចាំនៅស្រុកសណ្ដាន់បានឲ្យដឹងថា ខ្ញុំកំពុងតែផឹកស៊ីបន្តិចបន្តួចជាមួយលោកអភិបាលរងស្រុកម្នាក់ឈ្មោះ គង់ សុភា នៅពេលនោះលោក នួនគំនិត អធិការរងស្រុកសណ្ឌាន បានតេទូរស័ព្ទ រកលោកគង់ សុភាហើយសួរថា នៅឯណា ពេលនោះ លោកអភិបាលរងបានប្រាប់ថា ខ្ញុំនៅផ្ទះ ពេលនោះលោក នួន គំនិត ក៏បើកឡានមកផ្ទះលោកអភិបាលស្រុករង ពេលមកដល់ ក៏ឃើញ ខ្ញុំកំពុងតែផឹកស៊ីជាមួយលោកអភិបាលរងស្រុក ក៏ស្រែកគំរាមថា មន្រ្ដីបរិស្ថានអី មកនៅរញ៉េរញ៉ៃ នៅកន្លែងនេះ តិចវាយខ្នោះឥឡូវ ។ ដោយនិយាយពាក្យដដែលជាច្រើនដង ខ្ញុំក៏បានគ្រវាស់ស្រាបៀរកំប៉ុងពីលើតុធ្លាក់រាយពេញក្រោមតុ ពេលនោះ លោក នួន គំនិត អធិការរង ក៏បានយកកំប៉ុងស្រាបៀរដែលមានទឹកពេញគុបលើក្បាលខ្ញុំ តែម្ដងដោយគ្មានកំហុសអ្វីសោះ ប៉ុន្ដែខ្ញុំបានទៅដាក់ពាក្យបណ្ដឹងនៅតុលាការរួចរាល់ហើយនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោកវរៈសេនីយ៏ត្រី នួនគំនិត អធិការស្រុកសណ្ដានបានសារភាពថា ខ្ញុំហាក់ដូចជាភេ្លចខ្ឡួនខ្លះដែរថា ខ្លួនឯងបានធ្វើអំពើអ្វីខ្លះទៅលើអ្នកណា តែក៏មិនបដិសេដចំពោះការដែលលោកយកស្រាបៀរកំប៉ុងគប់លើលោក អ៊ឹង ឌុល មន្រ្ដីបរិស្ថាននោះដែរ គ្រាន់តែថា ក្នុងខណៈពេលដែលខ្ញុំយកស្រាបៀរគប់នោះ លោកថាកំពុងស្រវឹង ព្រោះទើបតែចេញកម្មវិធីជប់លៀងកន្លែងផ្សេង៕ ប៊ុនរិទ្ធី