ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋវាយចោរប្លន់ប្រដាប់អាវុធម្នាក់ស្លាប់ទាំងដៃនៅកាន់កាំភ្លើង

ចែករំលែក៖

ភ្នំពេញ៖ ចោរ២នាក់បានធ្វើសកម្មភាពបាញ់ប្លន់អាជីវករដូរលុយមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋផ្អើលឆោឡោស្ទាក់វាយចោរម្នាក់បណ្តាលឲ្យស្លាប់នៅនឹងកន្លែងទាំងដៃនៅកាន់កាំភ្លើង ក្រោយពីពួកគេបាញ់បណ្តាលឲពលរដ្ឋម្នាក់រងរបួសធ្ងន់។

ហេតុការណ៍ដ៏ពុះកញ្ជ្រោលដោយកំហឹងពលរដ្ឋទៅលើក្រុមចោរនោះ បានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃចន្ទ ១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិចំរើនផល១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា ករណីប្លន់ប្រដាប់អាវុធនេះមិនបានសម្រេចនោះទេ។ ក្រុមចោរភ័យស្លន់ស្លោបាញ់រះបណ្តាលឲ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ ។ រីឯចោរម្នាក់ត្រូវពលរដ្ឋវាយស្លាប់នៅកន្លែងកើតហេតុ ខណៈជនសង្ស័យម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនទាំងព្រលឹងចុងសក់៕ ជីមភារ៉ាដង្កោ


ចែករំលែក៖