ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកត្រាំកក់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍មួយ ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៨នឹង៤០នាទីយប់ នៅលើផ្លូវលេខ២២ ចន្លោះគីឡូម៉ែត្រលេខ៤-៥ ស្ថិតក្នុងភូមិធ្នង់លើ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា បុរសរងគ្រោះខាងលើមានឈ្មោះ ម៉ម សារ៉ាត់ អាយុ៣២ឆ្នាំ រស់នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិក បើកបរម៉ូតម៉ាក Honda Dream C125 ស៊េរី២០១៣ ពាក់ស្លាកលេខ 1K-8193 មកពីទិសខាងលិច លុះមកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្តមួយគ្រឿងម៉ាក ហ៊ីណូ ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 3C-1977 អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានយកវត្ថុតាមមករក្សាទុកនៅអធិការដ្ឋាន ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភ្នំដា


ចែករំលែក៖