ចាប់តាំងពីលោកដូណាល់ ត្រាំឡើង កាន់តំណែងប្រធានាធិបតីអាមេរិកមក ទល់ពេលនេះ គឺតាំង ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោកមិនទាន់បង្ហាញពីគោលនយោបាយសន្តិសុខជាតិជាតិនៅឡើយ ទេ ដែលជាចំណុចសំខាន់បំផុត នៅក្នុងការដឹកនាំរបស់ប្រធានាធិបតីអាមេរិកគ្រប់ ជំនាន់។
មន្ត្រីរដ្ឋាភិបាលអាមេរិក បានលើក ឡើង ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី ១៨ខែធ្នូ(ត្រូវនឹងថ្ងៃ ទី១៩ នៅកម្ពុជា) នឹងបង្ហាញយុទ្ធសាស្ដ្រសន្តិសុខជាតិ ជាលើកដំបូង ចាប់តាំងពី លោកបានឡើងកាន់តំណែង និងនៅថ្ងៃ ទី១៧ ចាប់តាំងពីរដ្ឋបាលរីហ្គែន បានចាប់ ផ្តើមដាក់ជូនរបាយការណ៍នេះ ទៅ សភា អាមេរិក ក្នុងឆ្នាំ១៩៨៧មក នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌ មាន ចិនស៊ិនហួ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៧។
ចាប់តាំងពីលោក ដូណាល់ ត្រាំ ប្រធា នាធិបតីអាមេរិក បានឡើងកាន់តំណែង មានរឿងជាច្រើនដែលលោកបានធ្វើទាំងត្រូវ និងមិនត្រឹមត្រូវ ហើយក្នុងនោះ អ្វី ដែលអន្ដរជាតិគិតថាជារឿងមិនត្រឹមត្រូវ និងជាកំហុសធំបំផុតរបស់លោកនោះ គឺការទទួលស្គាល់ជាឯកតោភាគី លើក្រុង ហ្ស៊េរុយសាឡឹម ថាជារដ្ឋធានី របស់ប្រទេស អុីស្រាអែល។
ការទទួលស្គាល់ក្រុងហ្ស៊េរុយសាឡឹម របស់លោក ដូណាល់ ត្រាំ លើកនេះបានធ្វើឲ្យតំបន់មជ្ឈិមបូព៌ា កាន់តែកើនកម្ដៅ ឡើង មួយកម្រិតទៀត រវាងប្រទេសអុីស្រា អែល នឹងប៉ាឡេស្ទីន ជាពិសេសបាន ធ្វើឲ្យខូច ដល់ដំណើរការស្វែងរកសន្ដិភាព និងឯករាជ្យភាពរបស់ប៉ាឡេស្ទីន ដែលអាមេ រិកជាអ្នកផ្ដួចផ្ដើម៕ ម៉ែវ សាធី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច