ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ហាងកាហ្វេត្រូវកូនចៅចោទប្រកាន់ ករណីប្រព្រឹត្តអំពើអាស

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសជាថៅកែហាង លក់កាហ្វេម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីនារីកម្មកររត់តុកាហ្វេចោទប្រកាន់ រឿងបៀតបៀន និងចាប់រំលោភកាលពី វេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃ ចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅបន្ទប់គេងរបស់នាងដែលជាផ្ទះរបស់ ជនសង្ស័យស្ថិតក្នុងភូមិព្រែករុន ឃុំព្រែក គយ ស្រុកស្អាង ខេត្តកណ្តាល ។

នារីរងគ្រោះមានអាយុ២០ឆ្នាំជនជាតិ ខ្មែរ មុខរបរអ្នករត់តុកាហ្វេ ស្នាក់នៅឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ដោយឡែកបុរសជាថៅកែហាងលក់កាហ្វេ ឈ្មោះ អុីវ វណ្ណា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុក ស្អាង ខេត្តកណ្តាល។ ក្នុងនោះសមត្ថកិច្ច រកឃើញអាវយឺតដៃវែងពណ៌ក្រហម១ អាវយឺតពណ៌ខ្មៅ១ ខោជើងវែង១ និងខោ ទ្រនាប់ ពណ៌ស១ ជារបស់នារីរងគ្រោះ និងខោជើងខ្លី ពណ៌សឆ្នូតខៀវ១ជារបស់ ឈ្មោះ អីុវ វណ្ណា ។

នៅមុនពេលកើតហេតុក្រោយពេលលក់កាហ្វេរួចឈ្មោះ អុីវ វណ្ណា បានចូលដេក ក្នុងបន្ទប់របស់ខ្លួន។ ចំណែកនារីរងគ្រោះ ជាកម្មកររត់តុក៏បានចូលបន្ទប់ដេករបស់ ខ្លួនជាធម្មតា។ លុះវេលាម៉ោង១០យប់ថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ២០១៧ ឈ្មោះ អុីវ វណ្ណា បានចូលមកបន្ទប់របស់នាងលួងលោម ស្ទាបអង្អែលដើម្បីរួមភេទ ប៉ុន្តែនាងមិន ព្រមទើបឈ្មោះ អុីវ វណ្ណា ចូលទៅដេក បន្ទប់របស់ខ្លួនវិញ។ រហូតដល់វេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែធ្នូ ឈ្មោះ អុីវ វណ្ណា បានចូលមកក្នុងបន្ទប់របស់ នារីរងគ្រោះលួងលោមម្តងទៀតដោយបានដោះសម្លៀកបំពាក់ចេញពីខ្លួនរួចបានស្ទាបអង្អែលធ្វើឲ្យនាងមានសម្រើបដោយមិនហ៊ានរើបម្រះឡើយ ពីព្រោះខ្លាចថៅកែរបស់ ខ្លួនដោយពេលនោះឈ្មោះ អុីវ វណ្ណា បាន រំលោភបានសម្រេចរួចក៏ដើរចូលក្នុងបន្ទប់ខ្លួនវិញ ។

លុះព្រឹកឡើងនារីរងគ្រោះបានទូរស័ព្ទ ប្រាប់ម្តាយបង្កើតរបស់នាងរៀបរាប់អំពី រឿងហេតុខាងលើហើយម្តាយក៏ទៅប្តឹង សមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍។ ក្រោយពេលទទួលបានព័ត៌មាននេះសមត្ថកិច្ច ផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកគយបានហៅឈ្មោះ អុីវ វណ្ណា មកសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ អុីវ វណ្ណា បានសារភាពថា ខ្លួនពិតជាបានស្ទាប អង្អែលនារីរងគ្រោះប្រាកដមែន ប៉ុន្តែមិនបានរំលោភនារីរងគ្រោះនោះទេ។ យ៉ាង ណាក៏ដោយជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្តតាមនីតិវីធី ៕ ហេង នរិន្ទ្រ


ចែករំលែក៖