ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស?

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«សុខសប្បាយជាទេបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស?

នៅទីក្រុងភ្នំពេញព្រឹកនេះធាតុអាកាសត្រជាក់ខ្លាំង ហើយបន្ថែមដោយខ្យល់ធ្លាក់មកទៀតគឺរងារទាំងព្រឹកតែន្តង។ សូមបងប្អូនឆ្លៀតពលហាត់កីឡានៅពេលព្រឹកដើម្បីសុខភាព។ ចំពោះបងប្អូនកូនក្មួយដែលជាកងទ័ពការពារនៅតាមព្រំដែន ត្រូវតែថែរក្សាសុខភាពអោយបានល្អ ហើយស្លៀកពាក់ខោអាវរងារការពារខ្លួនអោយបានជាប់កុំអោយមានជំងឺតម្កាត់ផ្សេងៗ។

អរគុណបងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សាសុខសន្តិភាពសម្រាប់ប្រទេសជាតិ ដែលបានផ្តល់ឱកាសកាន់តែច្រើនឡើងៗក្នុងការប្រកបការងារ និងកូនចៅបានទៅសាលារៀនគ្រប់ទីកន្លែង ហើយទេសចរជាតិ និងអន្តរជាតិក៏បានសប្បាយរីករាយក្នុងការមកទស្សនាកម្ពុជា។

ជាពិសេសទៀតនោះ ដោយសារស្ថានភាពនយោបាយប្រទេសយើងមានស្ថេរភាព គឺបានទាក់ទាញវិនិយោគគិនបរទេសជាច្រើនមកបណ្តាក់ទុនវិនិយោគនិងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសដែលផ្តល់នូវការងារ និងប្រាក់ចំណូលយ៉ាងច្រើនដល់ពលរដ្ឋយើង។ មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់ពេលនេះ។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ រកស៊ីទទួលទានមានបាន និងមានលាភសំណាងល្អគ្រប់ៗគ្នា»៕

 


ចែករំលែក៖