ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមជាមួយថ្នាំញៀន៥កញ្ចប់

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកត្រាំកក់ឃាត់ខ្លួន រួមជាមួយថ្នាំញៀន៥កញ្ចប់ ដែលហេតុការណ៍នេះធ្វើឡើងកាលពីថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៥ និង៣៥នាទី នៅចំណុចនៅភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកវរៈសេនីយ៍ទោ ឌុក ធីយ៉ា អធិការ នគរបាលស្រុក ដែលដឹកនាំការបង្ក្រាប បានឲ្យដឹងថា ជនសង្ស័យទាំង០៤នាកើខាងលើមានទី០១ឈ្មោះ ព្រំ ភក្តី ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិ ត្រពាំងពោធិ៍ ឃុំ ជាង ទង ស្រុកត្រាំកក់ ទី២ ឈ្មោះ ទួនថេង ភេទ ប្រុស អាយុ ៣៨ឆ្នាំ រស់នៅ ភូមិត្រពាំងស្វាយ ឃុំ តាភេម ស្រុកត្រាំកក់ ទី៣ឈ្មោះ ដន ហៀ ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងទឹក ឃុំជាងទង ស្រុកត្រាំកក់ និងទី៤ឈ្មោះ សួន សុវណ្ណ ភេទប្រុសអាយុ ៣០ឆ្នាំ នៅភូមិដំណាក់រវៀង ឃុំ ពពេល (ម្ចាស់ផ្ទះ)។

បន្ទាប់ពីឃាត់ខ្លួន កម្លាំងជំនាញបានឆែកឆេរ ផ្ទះជនសង្ស័យឈ្មោះសួន សុវណ្ណ រកឃើញ និងដកហូតវត្ថុតាងសរុប រួមមាន៖ ម៉្សៅក្រាម ពណ៌ សថ្លា ចំនួន០៥កញ្ចប់(០២កញ្ចប់ធំ ០៣កញ្ចប់តូច) ម៉ូតូម៉ាក វីវ៉ា ០១គ្រឿង ប្រាក់រៀល ៩២០០០រៀល ទូរស័ព្ទ ដៃចំនួន ០៤គ្រឿង កាំភ្លើង កែឆ្នៃ ០១ដើម ដាវ០១ដើម ថង់វេចខ្ចប់ មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕ ភ្នំដា


ចែករំលែក៖