ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូទៅបុកដើមស្វាយបណ្តាលរងរបួសធ្ងន់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនពេករេចង្កូតទៅបុកគល់ស្វាយបណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៣០ខាងលិចស្តុបកោសដូងប្រមាណជាង១០០ម៉ែត្រ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីម សង់ស៊េរី០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FJ-5387 ជិះទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដោយខ្លួនស្រវឹងស្រឿងៗផងនោះបានរេចង្កូតទៅបុកបង្ឆិតគល់ស្វាយបណ្តាលឆែបមួយចំហៀង ចំណែកជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់។

ក្រោយហេតុកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកបានបានទាក់ទងទៅសាច់ញាតិដើម្បីយកជនរងគ្រោះទៅព្យាបាលដោយខ្លួនឯង ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកត្រឡប់ទៅផ្ទះវិញ ៕ សុខាសែនជ័យ


ចែករំលែក៖