ព័ត៌មានទាន់ហេតុការណ៍៖

លិចសាឡាងនៅហ្វីលីពីនបានខ្លួនជាង១០០នាក់

ចែករំលែក៖

យ៉ាងហោចណាស់ ក៏មានមនុស្ស៤នាក់ស្លាប់ និងជាង១០០នាក់ទៀតនៅបាត់ខ្លួននៅឡើយក្រោយហេតុការណ៍លិចសាឡាង Mercraft 3 ស្ថិតនៅក្នុងស្រុក Real ក្នុងទីក្រុង Quezon ភាគខាងកើត រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២១ ខែធ្នូ។

អ្នកនាំពាក្យកម្លាំងការពារដែនសមុទ្រហ្វីលីពីន លោក Armand balilo បានឲ្យដឹងថា សាឡាងជួបគ្រោះថ្នាក់ស្ថិតនៅតំបន់សមុទ្រ ស្រុង Real ចម្ងាយពីទីក្រុងម៉ានីល៧០គីឡូម៉ែត្រ ដោយសាឡាងនោះធ្វើដំណើរចេញពីកំពុងផែ Dinahican ក្នុងទីក្រុង Quezon ទៅកាន់ កោះ Plolillo ក្នុងអាកាសធាតុមិនអំណោយផងមានខ្យល់ព្យុះ។

លោក Balino បានឲ្យដឹងថា សាឡាង Mercraft 3 ដឹកអ្នកដំណើរ ២៥១នាក់ ហើយមានការអនុញាតិឲ្យដឹងអ្នកដំណើរបានដល់ ២៨៦នាក់។ មន្ត្រីហ្វីលីពីនបញ្ជាក់ថា សាឡងខាងលើបានលិចនៅវេលាម៉ោង១១ថ្ងៃត្រង់ ហើយពេលនេះមិនអាចបញ្ជាក់ឲ្យបានច្បាស់ពីអ្នកស្លាប់ និងរបួស នៅឡើយ ។ អ្នកដំណើរជាច្រើនត្រូវបានជួយសង្គ្រោះ។

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានផ្សាយថា មានមនុស្ស ៤នាក់ស្លាប់ និងជាង១០០នាក់នៅបាត់ខ្លួននៅឡើយ ក្នុងពេលដែលក្រុមជួយសង្គ្រោះ ជួយបានមនុស្ស១៤០នាក់។ ក្រុមជួយសង្គ្រោះជួបនៅផលលំបាកយ៉ាងខ្លាំងដោយសារតែព្យុះ ។

មន្ត្រីគ្រប់គ្រងគ្រោះអាសន្ន បានបញ្ជាក់ថា សាឡាងជួបគ្រោះថ្នាក់មិនបានដឹកលើសចំណុះនោះឡើយ ដូច្នេះអាកាសធាតុមិនអំណោយផលគឺជាមូលហេតុ បណ្តាលឲ្យជួបគ្រោះថ្នាក់។

ចរាចរណ៍ផ្លូវទឹកមានសារសំខាន់យ៉ាងខ្លាំង នៅប្រទេសហ្វីលីពីន ដែលមានកោះរហូតដល់ទៅ៧០០០កោះមានមនុស្សរស់នៅ ។ ប៉ុន្តែការគ្រប់គ្រងចរចារណ៍ផ្លូវទឹកមិនទាន់មានគុណភាពនៅឡើយ តែងតែធ្វើឲ្យមានហេតុការគ្រោះថ្នាក់កើតឡើងជាញឹកញាប់។ គ្រោះថ្នាក់ផ្លូវទឹកអាក្រក់បំផុតនៅក្នុងប្រទេសនេះកើតឡើង នៅឆ្នាំ១៩៨៧ នៅពេលនោះ សាឡាង Dona Paz បុកទៅនឹងនាវាដឹកប្រេង បណ្តាលឲ្យមនុស្សដល់ទៅ ជាង៤០០០នាក់ស្លាប់៕


ចែករំលែក៖