ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ជីវ​សេងរស់​ ដឹកនាំ​កម្លាំងបង្ក្រាបនិងឃាត់ខ្លួនជន​សង្ស័យ​៩នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ និងប្រើប្រាស់ថ្នាំញៀន​

ចែករំលែក៖

ខេត្ត​កំពង់​ចាម​ ៖​ កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍​ ៤កេីត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១​ខែ​ឆ្នូ​ ឆ្នាំ​២០១៧ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចំការលេី ដឹកនាំដោយលោក វរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការ​បង្ក្រាបករណី​ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ក្នុងនោះឃាត់​មនុស្ស​៩នាក់​ ។

ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅចំណុចភូមិលេខ២ ឃុំចំការអណ្តូង ស្រុកចំការលេី ខេត្តកំពង់ចាម ។

លោក វរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យ​ប្រឆាំងគ្រឿងញៀនបានឧ្យ​ដឹង​ថា​ ជនសង្ស័យដែល​រងការឃាត់ខ្លួនទាំង៩នាក់មានឈ្មោះ

១-ឈ្មោះ អេង អាង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិលេខ១ ឃំុចំការអណ្តូង ស្រុកចំការលេី ខេត្តកំពង់ចាម(ចែកចាយ)

២-ឈ្មោះ ថុន ផាន់ណាក់ ភេទប្រុស អាយុ២៤ឆ្នាំ ភូមិលេខ២ ចំការអណ្តូង ស្រុកចំការលេី​ខេត្តកំពង់ចាម

៣-ឈ្មោះ​ ឌីម សកល ភេទប្រុស អាយុ១៧ឆ្នាំ​ នៅភូមិរោងចក្រ ឃំុចំការអណ្តូង ស្រុកចំការលេី

៤-ឈ្មោះ សុខ ហ៊ាង ហៅ ​ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ​ នៅភូមិត្រពាំងឫស្សី​ ឃំុដងក្តារ ស្រុកសន្ទុក ខេត្តកំពង់ធំ

៥-ឈ្មោះ ហេង ជា ភេទប្រុស អាយុ២៨ឆ្នាំ ​នៅភូមិត្រពាំងឫស្សី​ ឃំុដងក្តារ ស្រុកសន្ទុក ស្រុកកំពង់ធំ

៦-ឈ្មោះ សឹុម សី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិល្វាជេីង ឃំុល្វាលេី ស្រុកចំការលេី ខេត្តកំពង់ចាម

៧-ឈ្មោះ បាន សីហា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិល្វាជេីង ឃំុល្វាលេី ស្រុកចំការលេី ខេត្តកំពង់ចាម

៨- ឈ្មោះ មិន ធារី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិថ្នល់បែកលិច ឃំុស្វាយទាប ស្រុកចំការលេី​ ខេត្តកំពង់ចាម

៩-ឈ្មោះ ម៉ាង ឈុនអីុ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំកាលើ ខេត្តកំពង់ចាម​ ។

លោកបន្តថា​ ក្រោយការ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បានរកឃើញ​ វត្ថុតាងដែលជាថ្នាំញៀន០៤កញ្ចប់​, ម៉ូតូ០៦គ្រឿង , ទូរស័ព្ទ ៨គ្រឿង ,កាំបិតចំនួន០១ ,លោហ:ធាតុពណ៌លឿងចំនួន០២ខ្សែរ(ខ្សែដៃ០១ខ្សែរ ខ្សែរ ក ០១ខ្សែរ) និង​ ថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត​ ។

បច្ចុប្បន្ន​ ជនសង្ស័យ​រួមនិងវត្ថុតាងខាងលើ​ សមត្ថកិច្ច​បាន​ រៀបចំឯកសារ​បញ្ជូន​បន្ត​ ដើម្បីផ្តន្ទាទោសតាមច្បាប់​ ៕​វណ្ណៈ


ចែករំលែក៖