ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីសិស្សសាលាអាយុ១១ឆ្នាំម្នាក់ ពុលចំណីអាហាររហូតបាត់បងជីវិត

ចែករំលែក៖

បន្ទាយមានជ័យ: ក្មេងស្រីជាសិស្សសាលាអាយុ១១ឆ្នាំម្នាក់ខណៈបាន ហូបចំណីបណ្តាលឲ្យក្អួតចេញឈាមតាមមាត់និងច្រមុះលុះពេលបញ្ជូនដល់ពេទ្យក៨បាត់បង់ជីវិតបង្កភ្ញាក់ផ្អើលកាលពី វេលាម៉ោង៩និង១០នាទីយប់ ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៧ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ឈួង ស្រីហួយ អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៤ សាលាបឋមសិក្សាជ្រាប់ចាស់ ស្ថិតភូមិជ្រាប់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ដែលមានម្តាយឈ្មោះ ស្លៀង សឿន អាយុ៣៧ឆ្នាំ ដែលរស់នៅជាមួយជីតាឈ្មោះ នួន ឈួង (ជាមេភូមិជ្រាប់ចាស់)។នៅថ្ងៃកើតហេតុក្មេងស្រីរងគ្រោះរៀននៅពេលល្ងាចហើយមុនពេលដែលក្អួតចេញឈាមតាមនិងនិងច្រមុះស្លាប់នោះ គឺក្មេងស្រីដល់ម៉ោងចេញលេងបានទៅទិញ មី១កញ្ចប់តំលៃ៥០០រៀលហូប ហើយហូបស្ករកៅស៊ូហើយបេះផ្លែទឹកដោះគោជ្រលក់អំបិលមីហូបជាធម្មតា ។

ក្រោយហូបហើយភ្លាមៗក្មេងស្រីរូបនេះមានអាការ:ក្អួតមិនឈប់នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅសាលារៀន ហើយនាយកសាលាបឋមសិក្សាជ្រាប់ចាស់ដឹកជូនតាមម៉ូតូដល់ផ្ទះឲ្យជីតា។ បន្ទាប់មកដោយឃើញសភាពចៅស្រីក្អួតមិនបាត់បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ដាក់សេរ៉ូមឃើញថាក្មេងស្រីមានសភាពធ្ងន់ធ្ងរបានបញ្ជូនមកមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី គ្រូពេទ្យបានទទួលហើយព្យាបាលភ្លាមៗដោយឃើញថា ក្មេងស្រីក្អួតរហូតដល់ថ្នាក់ចេញឈាមចេញតាមមាត់និងច្រមុះមានសភាពធ្ងន់ក៏ ព្យាបាលតាមបច្ចេកទេសហើយក្រោយមកក៏ស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យបានជាងកន្លះម៉ោងនោះ៕ សហការី


ចែករំលែក៖