ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌជ្រោយចង្វាសហការជាមួយប៉ុស្តិ៍ ឃាត់ខ្លួនយុវជន២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វា សហការជាមួយប៉ុស្តិ៍ ឃាត់ខ្លួនជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន២នាក់ត្រូវកាលពីម៉ោងជាង៩យប់ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅត្រង់​ចំណុចផ្លូវកែវចិន្ដា​ ភូមិ០៣​ សង្កាត់​ខណ្ឌ​ ជ្រោយចង្វា។

​សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ នោះ ១/ឈ្មោះ អូន​ ជាតិ​ អាយុ២១ឆ្នាំ ជនជាតិខ្មែរ​ ស្នាក់ភូមិព្រែកដូនហើម​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ មុខរបរជានេសាទត្រី។ ២/ឈ្មោះ មិត​ សាល់​ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។ ស្នាក់នៅ ភូម​ បឹងកុក​ ឃុំបឹងកុក​ ស្រុកកំពង់ចាម​ ខេត្តកំពង់ចាម។ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន​ ក្រាមពណ៌សថ្លា​ សង្ស័យជាគ្រឿងញៀនចំនួនពីរ​កញ្ចប់តូចនិងម៉ូតូមួយគ្រឿងម៉ាកហុងដា​ CLiCK​ ពណ៌ក្រហម ពាក់ស្លាកលេខ​ ភ្នំពេញ​ 1R 5727។

សមត្ថកិច្ចបានអោយដឹងថា នៅមុនឃាត់ជនសង្ស័យទាំងពីរនាក់កម្លាំងប៉ុស្តិ៍បានជិះល្បាតដើម្បីការពារ សន្តិសុខនៅក្នុងមូលរដ្ឋានលុះមកដល់ចំណុចខាងលើក៏ឃើញជនសង្ស័យទាំងពីរនាក់កំពុងសំងំប្រើប្រាស់​គ្រឿងញៀននៅក្នុងកំពោតព្រៃក៏ឃាត់ខ្លួន។ វត្ថុតាងដកហូតបានរួមមានថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា ២កញ្ចប់តូច និងម៉ូតូ១គ្រឿងនាំយកមកប៉ុស្តិ៍ជ្រោយចង្វារដើម្បីសាកសួរបន្ត។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖