ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនក្រោយត្រួតពិនិត្យរកឃើញគ្រឿងញៀនចំនួន២កញ្ចប់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្នុងផ្ទះបាក់បែក ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោៈ ពួក តុលា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន) ។ វត្ថុតាងចាប់យក -ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀនចំនួន០២កញ្ចប់តូច(ពីរកញ្ចប់តូច)-ទូរសព្ទ័ដៃ០១គ្រឿងម៉ាកNokia ពណ៌ខ្មៅ

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឧដូនពេញនឹង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី ៕ ស តារា


ចែករំលែក៖