ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ត្រីម្នាក់រស់នៅក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បាននាំកូនស្រីរបស់ខ្លួនឈ្មោះ ភ.ម.ថ.ន. អាយុ១៦ឆ្នាំ ទៅដាក់ពាក្យបណ្តឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យប្តឹងយុវជនម្នាក់ដោយចោទថា ល្បួងលួងរំលោភសេពសន្ថវៈ និងរំលោភ លើទំនុកចិត្តកូនស្រីមិនទាន់គ្រប់អាយុ យកទៅរំលោភបានសម្រេចជាច្រើនដង រហូតនាងពេញក្រមុំក៏បានលួងលោមយកទៅរំលោភបានសម្រេចជាហូរហែដោយសារតែភាពឆោតល្ងង់របស់ក្មេងស្រីទើប បែករឿងដល់ម្ដាយក៏ប្ដឹងតែម្ដង ។
បើតាមការឲ្យដឹងពីនារីរងគ្រោះបានឲ្យ ដឹងថា ឈ្មោះ ច្រាង សុខម៉ៃ អាយុ២២ឆ្នាំ រស់នៅឃុំខាងលើកាលពីនាងនៅអាយុ ១៤ឆ្នាំ បានលួងលោមនាងយកទៅរំលោភ ជាច្រើនដងទាំងនៅក្នុងព្រៃនិងនៅតាមផ្ទះសំណាក់ដោយបញ្ឆោតនាងថា គេនឹងឲ្យ ឪពុកម្ដាយមកចូលស្ដីដណ្ដឹងនាងតាមផ្លូវទៅតាមច្បាប់ និងរៀបការតាមប្រពៃណី។ ក្រោយមកឪពុកម្ដាយខាងប្រុសគេមិន ទទួលស្គាល់ ហើយខាងប្រុសក៏ដោះដៃ មួយរយៈដែរ ។
រហូតរំលងបាន២ឆ្នាំគឺពីឆ្នាំ២០១៥ ដល់ខែកញ្ញា ឆ្នាំ២០១៧ ម្ដាយខាងប្រុសបានហៅនាងទៅសួរស្ងាត់ៗដោយមិនឲ្យម្ដាយនាងដឹងហើយហាមមិនឲ្យប្រាប់គេទៀតផងដោយក្នុងន័យបញ្ឆោតនាងឲ្យអូស ទាញកូនប្រុសរបស់គាត់ចូលផ្ទះវិញ ព្រោះ សព្វថ្ងៃកូនប្រុសគាត់ដើរលេងមិនចូលផ្ទះ។ បើធ្វើបានវិញគាត់នឹងចូលស្ដីដណ្ដឹងនាងការពេញច្បាប់ទោះអស់ប៉ុន្មានក៏មិនខ្វល់ដែរឲ្យតែនាងលួងលោមកូនប្រុសគាត់ឲ្យ ចូលផ្ទះវិញ ។
នារីរងគ្រោះបានបន្ដថា ដោយសារតែ កូនគាត់ដើរលេងមិនដែលចូលផ្ទះ និង ញៀនថ្នាំផងមានពេលខ្លះម៉ោង១២អធ្រាត្រក៏ទូរស័ព្ទហៅនាងឲ្យទៅផ្ទះរបស់គាត់ដែរ។ ពេលនាងទៅជួបហើយគាត់ឲ្យកូនប្រុសរំលោភជាហូរហែ ព្រមទាំងគំរាមមិនឲ្យប្រាប់ម្ដាយរបស់នាងទៀតផង។ រហូត មកដល់ថ្ងៃទី១៧ ខែធ្នូ ទើបរឿងនេះត្រូវ បែកធ្លាយ ហើយឪពុកម្តាយឈ្មោះ ច្រាង សុខម៉ៃ បដិសេធមិនមកស្ដីដណ្ដឹងនាង តាមការសន្យាទេ ថែមទាំងមើលងាយថា គ្រួសារនាងក្ររហាមនិងជាពូជទាកុំថាឡើយ ចូលស្ដីដណ្ដឹងអស់ប្រាក់សូម្បីឲ្យទទេក៏ មិនយកផង ។
នារីរងគ្រោះបានបន្តទៀតថា ដោយ ទទួលការឈឺចាប់បែបនេះហើយទើបនាងសម្រេចចិត្តប្រាប់ម្ដាយនាងឲ្យទៅប្ដឹងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគបាល ខេត្តឧត្តរមានជ័យតែម្ដងទៅ ។
បន្ទាប់ពីទទួលពាក្យបណ្តឹងពីឪពុក ម្តាយនារីរងគ្រោះរួចមកសមត្ថកិច្ចនគរ បាលខេត្តឧត្តរមានជ័យបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ច្រាង សុខម៉ៃ យកទៅ សាកសួរ និងចាត់ការតាមច្បាប់ ៕ ប៉ែន នួន