ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ខេត្តកែបនេះគឺជាខេត្រលេខ១ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តកែប៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា៖ «ខេត្តកែបនេះគឺជាខេត្រលេខ១ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា។

ខ្ញុំសូមអរគុណ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកែបទាំងមូលដែលតែងតែគាំទ្រដល់ការដឹកនាំរបស់ខ្ញុំ និងបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។ ទោះបីជាខេត្តនេះតូចបន្តិចមែន តែរាល់ការបោះឆ្នោតកន្លងមក គឺគណបក្សប្រជាជនតែងតែឈ្នះដាច់ ឈ្នះរហូតដល់ជាង៩០%។ តាមរយៈលទ្ធផលនេះ គឺបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់គណបក្រប្រជាជន។

សូមជូនពរប្អូននជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖