ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ០៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០៩ព្រឹក នៅសាលប្រជុំសាលាខណ្ឌដូនពេញបានរៀបចំនូវកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដើម្បីឆ្លងនូវរបៀបវារៈដូចខាងក្រោម៖
១,ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០៣៥ សណន ចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧ ស្តីពីការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន
២,ផ្សព្វផ្សាយសេចក្តីណែនាំលេខ០៤៤ សណន ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការពង្រឹងការផ្តល់សេវាតម្រូវការលើឯកសារអត្តសញ្ញាណប័ណ្ណ និងឯកសារអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ
៣,ផ្សព្វផ្សាយ ស្តីពីការសុំធ្វើឆាកខនសឺត នៅសួនច្បារមុខវត្តបុទុមវត្តី និងនៅសួនច្បារសម្តេច ហ៊ុន សែន នៅថ្ងៃទី ៣០-៣១ ខែធ្នូ ឆ្នាំ២០១៧ របស់ក្រុមហ៊ុន ហង្សមាស និងណាហ្គាវើលដ៍
៤,ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំគម្រោង ឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌដូនពេញ
៥,ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ការអនុវត្តកិច្ចលទ្ធកម្មឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌដូនពេញ
៦,ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មសាធារណៈ ឆ្នាំ២០១៨របស់រដ្ឋបាលខណ្ឌដូនពេញ
៧,ឆ្លងសេចក្តីព្រាងរបាយការណ៏ស្តីពីការអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌដូនពេញ
៨,ឆ្លងសេចក្តីព្រាងរបាយការណ៏ស្តីពីការអនុវត្តការងារប្រចាំឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌដូនពេញ
៩,ឆ្លងសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែធ្នូ ឆ្នាំ២០១៧ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ
១០,ការងារផ្សេងៗ
-ការរុះរើសំណង់រំលោភចិញ្ចើមផ្លូវលេខ ១៤៤កែង៥១ ក្នុងសង្កាត់ផ្សារថ្មី៣
-បញ្ហាសុំចូលបម្រើជាមន្ត្រីកិច្ចសន្យា
-បញ្ហាសណ្តាប់ធ្នាប់ជុំវិញផ្សាររាត្រី ។
លុះនៅរសៀលថ្ងៃដដែរ វេលាម៉ោង៤ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នៅសាលប្រជុំសាលាខណ្ឌដូនពេញ ។
មានរបៀបវារៈដូចខាងក្រោម៖
១. ការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់លើចិញ្ចើមផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញ។
២. ការរៀបចំអនាម័យបរិស្ថានក្នុងមូលដ្ឋានខណ្ឌដូនពេញ។
៣. ការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទក្នុងមូលដ្ឋានខណ្ឌដូនពេញ។
៤. ការងារទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ៕ ស តារា