ព័ត៌មានទាន់ហេតុការណ៍៖

ឆេះតូបលក់ឥវ៉ាន់នៅផ្សារធំថ្មីពោធិ៍សាត់ខូចខាតជាង២មឺុនដុល្លារអាមេរិក

ចែករំលែក៖

​ខេត្តពោធិ៍សាត់៖ តូបលក់ឥវ៉ាន់ចំនួន ០៤តូបនៅផ្សារធំថ្មីពោធិ៍សាត់ ត្រូវបានអគ្គីភ័យឆាបឆេះដោយគ្មានមូលហេតុ សរុបការខូចខាតជាង ២មឺុនដូល្លារអាមេរិច។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រង់ចំណុចផ្សារធំថ្មីពោធិ៍សាត់ជ្រុងខាងកើតឈាងខាងជើង ស្ថិតក្នុងភូមិពាលញែក ១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដែលបានចុះស្រាវជ្រាវហេតុការណ៍ខាងលើបានឲ្យដឹងថា ការដែលអគ្គីភ័យឆាបឆេះតូបលក់ឥវ៉ាន់ទាំងចំនួន ០៣តូប មន្រ្តីជំនាញជំនាញពុំទាន់បញ្ជាក់អំមូលហេតុនៅឡើយនោះទេ ដោយស្ថិតក្នុងការស្រាវជ្រាវនៅឡើយខណៈដែលអគ្គីភ័យបានឆាបឆេះអស់នៅភភស្តុតាងដូចជាកាមេរាជាដើម។

ប្រភពព័ត៌មានខាងលើបន្តថា ការដែលអគ្គីភ័យឆាបឆេះតូបលក់ឥវ៉ាន់នៅផ្សារធំថ្មីពោធិ៍សាត់នេះ ត្រូវបានរថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ទាន់ពេល និងឃើញវត្តមានថ្នាក់ដឹកនាំអាជ្ញាធរពាក់ព័ន្ធចុះព្រោងព្រាតផងដែរ ប៉ុន្តែទោសជាយ៉ាងណាក្តីពុំមានបង្កការគ្រោះថ្នាក់ដល់មនុស្សនោះឡើយ គ្រាន់តែខូចខាតសម្ភារអស់សរុបចំនួន ២០,៤៤៥ដូល្លារអាមេរិចប៉ុណ្ណោះ៕  ប៉ិម ពិន

 

 

 


ចែករំលែក៖