ព័ត៌មានទាន់ហេតុការណ៍៖

របួសស្រាល៤នាក់​និងធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង់ម៉ូតូបុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាង់ម៉ូតូបុកម៉ូតូកាលពីវេលាល្ងាច ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវលេខ៧១ ត្រង់ចំណុចភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៌ ខេត្តកំពង់ធំ ។​

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយម៉ូតូម៉ាកC125 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកដោយឈ្មោះគា រុន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៌(របួសស្រាល) បានបើកទៅបុកម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1B9225បើកដោយឈ្មោះ សួន ណឹង ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើបណ្ដាលឲ្យរង(របួសធ្ងន់) អ្នករួមដំណើ៣នាក់ ១-ឈ្មោះប៊ុល អឿន ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ (របួសស្រាល) ២-ឈ្មោះម៉ៅ ស្រីនាង ភេទស្រី អាយុ៧ឆ្នាំ រស់នៅភូមិជាមួយគ្នា(របួសស្រាល) ៣-ឈ្មោះហល រក្សា ភេទប្រុស អាយុ៦ឆ្នាំ នៅភូមិដូចគ្នា(របួសស្រាល)។

ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅពេទ្យបង្អែកបារាយណ៍សន្ទុក។ ចំណែកវត្ថុតាងរក្សាទុកនៅប៉ុស្ដិ៍នគរបាលបល្ល័ង្ក ៕ ប៊ុន រិទ្ធី


ចែករំលែក៖