ថ្ងៃនេះ នៅសហរដ្ឋអាមេរិក យើងកំពុងដាក់ចេញកម្មវិធី Messenger Kids ថ្មីដែលធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់កុមារក្នុងការជជែកជាសារជាអក្សរនិងផ្ញើសារជាមួយក្រុមគ្រួសារនិងមិត្តភ័ក្ដិដោយសុវត្ថិភាព នៅពេលពួកគេមិនអាចរួមជួបមុខគ្នាផ្ទាល់។ បន្ទាប់ពីនិយាយទៅកាន់ឪពុកម្តាយរាប់ពាន់នាក់ ក៏ដូចជាសមាគម ជាតិនិងអ្នក ឯកទេសខាងការចិញ្ចឹមកូននៅសហរដ្ឋអាមេរិក Facebook បានរកឃើញថា មានតម្រូវការកម្មវិធីផ្ញើសារ ដែលអនុញ្ញាតឱ្យកុមារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលពួកគេស្រឡាញ់ប៉ុន្តែក៏មានឪពុកម្តាយដែលមានការគ្រប់គ្រងផងដែរ។
ដើម្បីផ្តល់ឱ្យកុមារនិងឪពុកម្តាយនូវភាពសប្បាយរីករាយ និងដំណោះស្រាយដែលមានសុវត្ថិភាពយើងបានបង្កើតកម្មវិធី Messenger Kids ដែលជាកម្មវិធីឯករាជ្យដែល មាននៅលើកុំព្យូទ័រ ថេប្លេត ឬស្មាតហ្វូនរបស់កុមារ ប៉ុន្តែអាចត្រូវបាន គ្រប់គ្រងពីគណនីហ្វេសប៊ុករបស់ឪពុកម្តាយ។
មិនថាវាប្រើការជជែកកំសាន្តជាវីដេអូដើម្បីនិយាយជាមួយជីដូនជីតាទាក់ទងទំនាក់ទំនងជាមួយបងប្អូនជីដូនមួយដែលរស់នៅឆ្ងាយឬផ្ញើរូបតុបតែងទៅអ្នកម្តាយនៅពេលដែលគាត់ធ្វើការងារយឺតយ៉ាវ ដោយគ្រាន់តែនិយាយថា hi, Messenger Kids នឹងបើកនូវពិភពថ្មីនៃទំនាក់ទំនងតាមអ៊ីនធឺណិតទៅគ្រួសារ។ កម្មវិធីសាកល្បងនេះអាចរកបាននៅ App Store សម្រាប់ iPad, iPod touch និង iPhone ។
កម្មវិធី Messenger Kids នេះគឺអាចរកបានតែនៅក្នុងសហរដ្ឋអាមេរិកនៅពេលនេះនៅលើ App Store របស់ Apple ប៉ុណ្ណោះហើយនឹងមកដល់ Amazon App Store និង Google Play Store នៅប៉ុន្មានខែខាងមុខនេះ។
Facebook មិនទាន់បញ្ជាក់នៅឡើយថា នឹងដាក់ Messenger Kids ឲ្យដំណើរការនៅទូទាំងសកលលោក៕ ហេង លក្ខិណា