ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ខ្ញុំពិតជាសប្បាយចិត្ត ខ្លាំងណាស់ ដែល​មានឱកាសបានចុះជួបកូនក្មួយផ្ទាល់ ដើម្បីស្វែងយល់ពីសុខទុក្ខការងារនៅតាមរោងចក្រ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖

«ថ្ងៃពុធនេះ ខ្ញុំត្រូវចុះជួបកូនក្មួយកម្មករនៅតំបន់ផ្លូវជាតិលេខ៣​ ក្នុងខ័ណ្ឌ​ ពោធិ៍សែនជ័យ។ ខ្ញុំពិតជាសប្បាយចិត្ត ខ្លាំងណាស់ ដែល​មានឱកាសបានចុះជួបកូនក្មួយផ្ទាល់ ដើម្បីស្វែងយល់ពីសុខទុក្ខការងារនៅតាមរោងចក្រ។ ពូអរគុណក្មួយៗដែលមួយចំនួនបានងើបតាំងពីយប់មកចូលរួមពិធីសំណេះសំណាលព្រឹកនេះ។

ថ្ងៃនេះ ខ្ញុំសូមបង្ហាញរូបថតអនុស្សាវរីយ៍ប្រវត្តិសាស្រ្ត ១សន្លឹក ថតឆ្នាំ១៩៨២ ក្នុងពេលទស្សនកិច្ចនៅប្រទេស ប៊ុលហ្គារី ។ ខ្ញុំចាំបានថា អាវដែលខ្ញុំពាក់នេះ គឺជាកាដូរបស់ លោក តូដូ ហ្ស៊ីវកូវ (Todor Zhivkov) អតីតប្រធានាធិបតី ប៊ុលហ្គារី នាពេលនោះ។ ក្នុងពេលនោះ គឺខ្ញុំសម្រាកនៅ វ៉ាណា ប៊ុលហ្គារី ជាមួយ ឯ.ឧ ចម ប្រសិទ្ឋិ និងកូន ម៉ាណែត។ គ្រប់កាលៈទេសៈទាំងអស់ គឺកម្ពុជាត្រូវបង្កើនមិត្ត និងពង្រីកទំនាក់ទំនងការបរទេសអោយបានច្រើនជាមួយបណ្តាប្រទេសនានាលើពិភពលោក។ មានការតស៊ូប្រឹងប្រែងនៅថ្ងៃនោះ ទើបមានថ្ងៃនេះ។

សូមជូនពរជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ជួបតែសេចក្តីសុខ និងសុភមង្គលគ្រប់ៗគ្នា»៕


ចែករំលែក៖