ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចហ៊ុន សែនផ្ដល់អគារសិក្សា១ខ្នង៣ជាន់ស្មើ១៥បន្ទប់សាលាបឋមសិក្សាកំពង់កែស តបតាមការស្នើសុំរបស់សហគមន៍ឥស្លាម កំពត

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបានទទួលដំណឹងពីក្មួយៗ សិស្សានុសិស្ស នៅសហគមន៍ខ្មែរឥស្លាម បានបង្ហោះតាមបណ្ដាញសង្គម ពីសភាពទ្រុឌទ្រមនៃអគារសាលាបឋមសិក្សាកំពង់កែស ខេត្តកំពត សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យក្រុមការងារចុះពិនិត្យ និងសម្រេចសាងសងជូនអគារសិក្សា ១ ខ្នង ៣ ជាន់ ១៥ បន្ទប់ និង សមិទ្ធផលផ្សេងទៀត ជូនដល់កូនក្មួយដើម្បីបានសិក្សា តបតាមតម្រូវការ និងការស្នើ សុំរបស់ក្មួយៗ ដែលកំពុងសិក្សានៅទីនេះផងនោះ សម្ដេចក៏បានចាត់តំណាង ដែលដឹកនាំ ដោយលោក ខេង សុមេធ ប្រធានក្រុមការងារយុវជន និងក្រុមការងារខេត្ដកំពតមួយចំនួនទៀត ដើម្បីបើកការរដ្ឋានសាងសង់ភ្លាម ឲ្យទាន់សភាពការណ៍ បានក្មួយៗ នូវអគារ សិក្សា កាលពីថ្ងៃអង្គា ៩កើត ខែបុស្ស ឆ្នាំរកានព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ។

តាមរយៈក្រុមការងាររបស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយ លោក ខេង សុមេធ ក្រោយពីបានចុះពិនិត្យ សភាពការជាក់ស្ដែងរួច លោក ក៏បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផ្ទាល់នៅសាលាបឋមសិក្សាកំពង់កែស ជាមួយក្រុមការងារ សម្តេចតេជោ ហ៊ុន សែន មួយចំនួន ដោយបានផ្តល់ជូនដូចតទៅ៖

1- អគារសិក្សា ១ ខ្នង ៣ ជាន់ ១៥ បន្ទប់ ដោយយក ២ បន្ទប់ ជាន់លើធ្វើជាសាលប្រជុំ ។

2- ធ្វើរបងពន្ទ័ជុំវិញ ទាំងខាងមុខសាលា និងវិហារឥស្លាមកំពង់កែស

3- ធ្វើតារាងបាល់បោះ ១ កន្លែង ។

4- តារាងបាល់ទះ ១ កន្លែង។

5- កន្លែងក្មេងលេង ជាសួនច្បារ

6- ចាក់សាបក្នុងបរិវេនសាលា និងវិហារឥស្លាម ។

7- ធ្វើក្លោងទ្វារ ២ (សាលា និងវិហារ)។

8- បំពាក់កុំព្យូទរ័ ២០ គ្រឿង

9- ម៉ាស៊ីន ព្រីនធរ៍ ៦គ្រឿង ។

10- ម៉ាស៊ីនកូពី ៤ គ្រឿង

11-ផ្តល់ជូនអគាសិក្សាសិស្សឥស្លាម១ ខ្នង ៣ ជាន់ ៦ បន្ទប់ និងបំពាក់តុកៅអ៉ី សម្រាប់ គ្រូ និងសិស្សតាមចំនួនជាក់ស្តែង ។

ក្នុងឱកាសនោះ លោក សុះ អឹមរ៉ន តំណាងក្រុមយុវជន ខ្មែរឥស្លាម និងក្នុងនាមតំណាងលោក អូស្មាន ហាស្សាន់ ជាមេដឹកនាំដ៏ឈ្លាសវៃ ក្នុងការកសាងសហគមន៍ឥស្លាមឲ្យរីកចម្រើនក៏ដូចជាសិស្សានុសិស្ស នៅសាលាកំពង់កែស ទាំងមូលមានភ័ព្វសំណាងក្នុងសម័យសម្តេចតេជោ ពិតជាមានក្តីរំភើប និង សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រោលជ្រៅបំផុតដល់ សម្តេចតេជោ និង​សម្តេច​​កិត្តិព្រឹទ្ឋបណ្ឌិត សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ និងសូមទទួលបាននូវ​ពលានុភាព​ខ្លាំង​ក្លា ប្រាជ្ញាឈ្លាសវៃ និងសុខភាពល្អបរិបូរណ៍ ជាពិសេស សម្តេចទាំងទ្វេ សូមជួបតែ​សេចក្តី​សុខ​ស្លាម៉ាត់ ករុណា​រ៉ោះម៉ាត់ ចំរើនញ្ហរ៉កាត់ និងជ័យជំនះគ្រប់ ពេលវេលា កុំបីឃ្លៀង​ឃ្លាត​ឡើយ ។

សហគមន៍ខ្មែរឥស្លាមមិនភ្លេចគុណបំណាច់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានដោះស្រាយយ៉ាងឆាប់ រហ័សបំផុត ក្នុងការប្រគល់អាគារសិក្សានៅអ្វីៗគ្រប់ បែប យ៉ាង ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សិស្សានុសិស្សនៅសាលាបឋមសិក្សា ភូមិកំពង់កែស ស្រុកទឹកឈូ ខេត្តកំមពត ដែលកំពុងតែសិក្សានៅក្រោមដំបូលសាលាដែលទ្រុឌទ្រមចំណាស់ នេះ ៕ សំរិត


ចែករំលែក៖