ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះសង្គ្រាមពាក្យសម្តីជាថ្មីរវាងម៉េង កែវពេជ្ជតា និងនាងចន ច័ន្ទលក្ខិណា

ចែករំលែក៖

ភ្នំពេញ៖ សង្រ្គាមពាក្យសម្តីតិះដៀលគ្នារវាង អ្នកនាង ចន ច័ន្ទលក្ខិណា និង តារាចម្រៀងម៉េង កែវពេជ្ជតាផ្ទុះកក្រើកជាថ្មីក្រោយស្ងប់ស្ងាត់ការផ្លោងពាក្យសម្តីឌឺដងផ្លែផ្កាឲ្យមួយរយៈពេលខ្លី។ សង្គ្រាមសម្តីលើកនេះពួកគេថែមទាំងជីកកាយលើកយកចំណុចអវិជ្ជមានរបស់គ្រួសារភាគីម្ខាងៗមកវាយប្រហាគ្នាទៅវិញទៅមកផងដែរ

អ្នកនាងម៉េង កែវពេជ្ជតាបានបង្ហោះសាលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អ្នកនាងថា«…មិនមែនខ្ញុំខុសមិនមែនខ្ញុំខ្លាចតែនេះព្រោះតែខ្ញុំគោរពពួកគាត់ជាថ្នាក់ដឹកនាំជារៀមច្បងជាគ្រូជាគ្រួសារជាមិត្តនិង ជាទស្សនិកជនរបស់ខ្ញុំ។ ប៉ុន្តែយើងឈប់ដើរក៍មិនប្រាកដថាឆ្កែឈប់ព្រុសដែរ ! នាងនៅតែតាមខាំអង្គាមចំអកមិនដកមាត់ចោទដាក់កំហុសអស់ពីរឿងមួយចូលរឿងមួយទាំងគ្មានត្រូវអីបន្តិច។ រោគរមាស់ក្នុងរបស់នាងមិនអាចជួយទប់ចិត្តច្រណែនឈ្នានីសដែលនាងធ្លាប់មានជាយូរមកបានទេ។ នាងជាមនុស្សទំពារបណ្តើរនិយាយបណ្តើរ។ មាត់ស្រែកថា គ្មានពេលឈ្លោះតែបើខឹងនឹងអ្នកណាឃើញសរសេរផងLive ផងរាប់ម៉ោង។ នាងថា មិនចេះជេរតែភាសារដែលបង្ហោះពិរោះលក្ខណៈជំនាញបញ្ចោរ9 និង ចូលចិត្តបង្ករសង្គ្រាមច្បាស់ចែស។ នាងថាយើងពូកែជេរយើងទទួលក៍បានព្រោះយើងជេរត្រូវមានគេគាំទ្រច្រើន។ តែភាសារជេរម៉ារៀលម៉ារៀលរបស់នាងវិញ គឺមានតែមនុស្សចរិតម៉ារៀលម៉ារៀលដូចគ្នាទេដែលអបអរនោះ ព្រោះគ្រាន់តែហារមាត់ជេររួចគេចង់ក្របួចសក់វ៉ៃខ្នោះអូសក្បាលញាត់គុគភ្លាម។ ទាំងសាហាវទាំងស្អុយរលួយថោកទាបបានមួយចប់មើលទៅល្អលើសឋានៈប្រធានសមាគមន៍ទៅទៀតតែអន់ជាងស្រីពេស្យាទៅវិញ។ នាងអប្សុកហើយព្រោះមិនសូវមានការងារល្អហើយឮថាពេលលែងលះប្តីមុននាងមិនយកកូនទេគឺទុកអោយអតីតប្តីដែលជាមនុស្សប្រុសទទួលមើលកូនស្រីឯនាងជាម្តាយបែជាមិនរវល់ពីអារម្មណ៍កូនគិតតែសប្បាយខ្លួនឯង ! ? …»។

អ្នកនាងចន ច័ន្ទលក្ខិណាវិញលើកឡើងលើគេហទំព័រហ្វេសប៊ុករបស់អ្នកនាងថា “…បងដៀលថាខ្ញុំរៀនបានតិចអ្នកបងដៀលដល់ក្រុមគ្រួសារខ្ញុំទៀតនេះជាសណ្តានរបស់អ្នកបងបើខឹងអ្នកណាគឺរាលដល់ពូជពង្សគេដូចកាលខឹងខាត់សុឃីម បែរជាទៅចង្អុលមុខម្តាយរបស់គាត់បងនិយាយត្រូវខ្ញុំរៀនបានតិចមែនគិតទៅបងមើលងាយអ្នកដែលរៀនបានតិចណាស់អ្នកបងថាខ្ញុំលូកដៃរឿងអ្នកសិល្បៈទាំងរឿងតូចតាចគឺបានន័យថា បងជាមនុស្សអាត្មានិយមអញ្ចឹងតើទើបបងមិនសូវមានទង្វើមនុស្សធម៌ទៅលើអ្នកសិល្បៈក្រីក្រមានតែព័តមានតាមកាសែតបទស្សនាវដ្តីរឿងពាក់ព័ន្តស្នេហាជាមួយប្រុសនេះប្រុសនោះទាំងក្មេងទាំងចាស់និង ព័តមានអំពើប្រទូស្សរ៉ាយដាក់ខាត់សុឃីមនិង ម្តាយរបស់គាត់ព័តមានប្តឹងផ្តល់ជាមួយអ្នករៀបចំកម្មវិធីនានារួមទាំងព័តមានអំពើអសិលធ័មដាក់អ្នកកាសែតព័តមានជេរបញ្ចោរបងស្រីនិង កាត់កាល់បងប្អូនរឿងស្នេហាត្រីកោណរវាងបងប្អូនបង្កើតរួមទាំងព័តមានជេរបញ្ចោរជាសម្លេងតាមYouTube ។ ហើយកាលនោះបងខឹងអ្នកកាសែតយកបងមកប្រៀបធៀបនិង ខ្ញុំគឺអ្នកបងថែមទាំងមិនស្តីរកខ្ញុំដែលមិនដឹងរឿងទាំងនោះហើយក៏មិននៅកន្លែងកើតហេតុទៀតផងតែខ្ញុំមុខក្រាស់តាមជម្រាបសួរអ្នកបងទាំងគេមិនពេញចិត្តភ្លេចឬនៅអ្នកបងកាលបងជះទឹកត្រីដាក់គាត់ហើយនិយាយថាកុំយកអ្នកបងដែលមានថា នេះជាជំទាវវមកប្រៀបធៀបជាមួយខ្ញុំដែលជាអ្នកសិល្បៈហេតុតែបងមានងារជាជំទាវចង់ធ្វើអ្វីដាក់អ្នកណាជេរអ្នកណាគឺគ្មានក្រែងទេសូម្បីតែពេលសម្តែងលើឆាកជាមួយខាត់សុឃីមអ្នកបងដើរតួរនាងទាវខាត់សុឃីមដើរតួរយាយផាន់អ្នកបងហាមនិង បញ្ជារមិនអោយយាយផាន់លេងចង្អុលមុខឡើយតើងារជាជំទាវរបស់អ្នកបងអស្ចារ្យម៉្លេះពេលអ្នកបងមានថានះខ្ពង់ខ្ពស់គឺអ្នកបងមើលងាយអ្នកសិល្បៈតូចតាចណាស់ ។ ទោះខ្ញុំរៀនបានតិចមានថានះទាបតែពេលខ្ញុំលែងលះគ្នាក៏លែងដោយគ្មានជំលោះលែងដោយមិត្តភាពមិនលែងដោយបញ្ចោរគ្នាផ្អើលពិភពលោកដូចអ្នកបងដែលរៀនបានខ្ពស់ដែរ…”។

ពាក្យរិះគន់តិះដៀលគ្នាទៅវិញទៅមកកន្លងមកបានធ្វើឲ្យមហាជនរិះគន់ចំពោះសិល្បករ។ ការចង់ឈ្នះចង់ចាញ់រវាងភាគីទាំងពីកាន់តែស្រួចស្រាវ ក្រោយពេលសាររបស់ប្រធានសមាគមសិល្បករខ្មែរអ្នកនាងចន ច័ន្ទលក្ខិណានិង តារាចម្រៀងជើងចាស់អ្នកនាងម៉េង កែវពេជ្ជតា ត្រូវបានភាគីទាំងសងខាងបញ្ចេញពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ពាក្យដែលគេអានហើយនិង ទើសភ្នែកទើសត្រចៀកនេះកាន់តែធ្វើឲ្យមហាជនមលើទៅសង្គមសិល្បៈក្នុងផ្លូវមិនល្អពិសេសការរិះគន់ថា អ្នកសិល្បៈមិនចេះប្រើប្រាស់ភាសាឲ្យពិរោះត្រចៀកជាងនេះ៕ វឌ្ឍនា


ចែករំលែក៖