ព័ត៌មានទាន់ហេតុការណ៍៖

សាំង៣កាន អ៊ឹម ផាតឲ្យអ្នកនេសាទវៀតណាមដាក់សាយយ៉ឺន

ចែករំលែក៖

ខេត្តតាកែវ៖ ក្រុមមន្ត្រីជលផលចតុមុខបានចុះទៅពិនិត្យមើលស្ថានភាពបទល្មើសនេសាទនៅស្រុកអង្គរបុរី ខេត្តតាកែវ ។ ពេលទៅដល់គេបានឃើញ បទល្មើសនេសាទជាច្រើនដូចជា របាំងព្រួល និងសៃយ៉ឺនជាដើម ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ក្រុមមន្ត្រីជលផលចតុមុខ បានទៅដល់ភូមិព្រែកជន្លា ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ​បានប្រទះឃើញសៃយ៉ឺនរបស់ជនជាតិវៀតណាម ដែលកំពុងដាក់ប្រមូលផលនេសាទ នៅព្រែកជន្លានេះ។ ពេលនោះ លោកអ៊ឹម ផាត បានចេញមុខមកសម្របសម្រួល ខ្សឹបខ្សៀវទារលុយពីជនជាតិវៀតណាមនោះ១០០ដុល្លារ ឲ្យទៅមន្ត្រីជលផលចតុមុខត្រឡប់មកផ្ទះវិញ និងប្រាប់ថា ចាំនិយាយគ្នាទៀត។

លោក អ៊ឹម ផាត ជាអ្នកសហការជាមួយបុរសជនជាតិវៀតណាមឈ្មោះ ង្វៀង ចាន់ត្រាយ ក្នុងការនាំជនជាតិវៀតណាមមកនេសាទក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ។ ទូកនេសាទត្រូវបង់ប្រាក់២០ម៉ឺនដុល្លារសម្រាប់ការចេញ ចូល១ថ្ងៃ ។ ក្រៅពីនោះ មានការដាក់របាំងព្រួល គិតតម្លៃលុយតាមចម្ងាយ ក៏ដូចជាការដាក់សៃយ៉ឺនជាដើម គឺសុទ្ធតែបង់ប្រាក់ឲ្យលោកអ៊ឹម ផាតទាំងអស់ ។

លោកអ៊ឹម ផាត បានប្រាប់អ្នកកាសែតថា បញ្ហាបទល្មើសនៅស្រុកអង្គរបុរីមិនមែនជាការទទួលខុសត្រូវរបស់លោកទេ ប៉ុន្តែវាជាកិច្ចការរបស់សហគមន៍។

ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែរនៅស្រុកអង្គរបុរី គ្រាន់តែ​នេសាទដើម្បីចិញ្ចឹមក្រពះត្រូវលោកអ៊ឹម ផាតដេញបាញ់បែកទូកខ្ទេច និងចាប់មនុស្សបញ្ជូនឲ្យតុលាការដាក់ទោសទៀតផង។ នៅពេលដែលមានបទល្មើស លោកអ៊ឹម ផាតទម្លាក់កំហុសទៅលើសហគមន៍នៅទីនោះទៅវិញ ។

អាជ្ញាធរខេត្តតាកែវធ្វើមិនដឹងមិនឮចំពោះបញ្ហាដែលកំពុងកើតមាននៅឯស្រុកអង្គរបុរីនោះ ។ លោកឡាយ វណ្ណៈ បានអះអាងថា សហគមន៍ត្រូវការលុយ ដូច្នេះអនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទបន្តិចបន្តួច។

សម្រាប់ប្រជាពលរដ្ឋខ្មែរកំពុងក្តៅក្រហាយជាខ្លាំងចំពោះទង្វើរបស់អាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចនៅខេត្តតាកែវនេះ ។ គេមិនដឹងថា តើអភិបាលខេត្តតាកែវយល់ថា វាជាអំពើចំណេញឬយ៉ាងណានោះទេ ចំពោះបញ្ហាបទល្មើសនេសាទនៅស្រុកអង្គរបុរីនេះ ៕ ហេង សូរិយា

លោកអ៊ឹម ផាត


ចែករំលែក៖