ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាចងចាំនយោបាយ ឈ្នះ-ឈ្នះ ២៩ធ្នូ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី២៩ ខែធ្នូនេះ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលខ្មែរគ្រប់និន្នាការនយោបាយ “ឈ្នះទាំងអស់គ្នា”។ នៅពេលនោះ ទោះបីយើងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ក៏ដោយ ក៏ភាគីកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នៅបន្តគ្រប់គ្រងតំបន់មួយចំនួនដែលពួកគេកាន់កាប់ជាមួយនឹងគ្រឿងអាវុធយុទ្ឋភ័ណ្ឌយ៉ាងច្រើនសន្ឋឹកសន្ឋាប់។ នៅពេលនោះពួកគេក៏នៅបន្តបង្កសកម្មភាពគ្រោះថ្នាក់ជាច្រើនដល់ប្រទេស ជាតិ និងបង្កការភ័យខ្លាចដល់ភ្ញៀវទេសចរបរទេសផងដែរ។

ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងដើម្បីបង្រួបបង្រួមផ្សះផ្សាជាតិទាំងមូល ទើបនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ ដែលធានាដល់អាយុជីវិត និងកម្មសិទ្ឋិនានារបស់ភាគីកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នៅពេលពួកគេទម្លាក់អាវុធវិលមករួមរស់នៅក្នុងសង្គមជាតិក្រោមដំបូលនៃរាជរដ្ឋាភិបាលតែមួយ និងនាយករដ្ឋមន្រ្តីតែមួយ ទើបបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញរហូតមកទល់សព្វថ្ងៃនេះ។

នយោបាយ ឈ្នះ-ឈ្នះ គឺខ្មែរទាំងអស់គ្នាឈ្នះ កម្ពុជាទាំងមូលមានសុខសន្តិភាព ហើយប្រជាពលរដ្ឋក៏កាន់តែមានឱកាសច្រើនឡើងក្នុងការកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន៕


ចែករំលែក៖