ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ២៩ ខែធ្នូ ឆ្នាំ២០១៧នេះ នឹងបើកសវនាការសំណុំរឿងទណ្ឌិត សម រង្ស៊ី ដែលបរិហារកេរ្តិ៍សម្តេចតេជោ ថា សូកប្រាក់កញ្ញា ធី សុវណ្ណថា ចំនួនមួយលានដុល្លារអាមេរិក ។
សវនាការដឹកនាំដោយ លោកហេង សុខណា ជាចៅក្រមជំនុំជម្រះ និងលោកសៀង សុខ ជាតំណាងអយ្យការ។
លោកគីតិចមេធាវីតំណាងដោយអាណត្តិសម្តេចតេជោហ៊ុនសែនបានដាក់ពាក្យបណ្ដឹងប្តឹងទណ្ឌិត សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ៕ចេស្តា