ព័ត៌មានទាន់ហេតុការណ៍៖

រឿងអាស្រូវទាំង១០របស់សិល្បករឆ្នាំ២០១៧នេះ

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេលពេញមួយឆ្នាំសិល្បករខ្មែរជាច្រើនជួបនូវរឿងរ៉ាវជីវិតខុសប្លែកពីគ្នា រហូតសិល្បករខ្លះរងការរិះគន់ និងទទួលបានការអាណិតស្រលាញ់ខ្លាំងក្រោយផ្ទះរឿងរ៉ាវអាស្រូវ ។ ខាងក្រោមនេះគឺជារឿងអាស្រូវចំនួន១០ដែលកើតមានចំពោះអ្នកសិល្បៈហើយទទួលបានការចាប់អារម្មណ៍ខ្លាំង៖

១. ថៃ នរះពិទូ និងភរិយាត្រូវចាប់ខ្លួនពាក់ពន្ធ័ករណីជួញដូរថ្នាំញៀន

អតីតតារាសម្តែងនិងជាអតីតហ្វ្រេស៊ីលេខ១ ថៃ នរៈពិទូ បានបង្កើតឲ្យមានាការភ្ញាក់ផ្អើលជាថ្មីក្រោយពីតារារូបនេះនិងបក្សពួកជាច្រើននាក់ត្រូវបានមន្ត្រីសមត្ថកិច្ចខេត្តបាត់ដំបងធ្វើការចាប់ខ្លួនព្រោះតែមានការពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន។ ក្រៅពីលោកក៏មានភរិយា និងបក្សពួកមួយចំនួនទៀតផងដែរដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន៕

២.ជាដេវីត លេចទំនាស់នឹង ពេជ្រ សោភា

ការខកខានបង្ហាញមុខរួមគ្នារវាង ពេជ្រ សោភា និងតារាចម្រៀងរ៉េប ជាដេវីតបានបង្កើតឲ្យមានការងឿយឆ្ងល់ជាខ្លាំងរហូតលេចចេញដំណឹងថាពួកគេទាំងពីរមានទំនាស់ស្រួចស្រាវនឹងគ្នា។ ពិសេសក្រោយពីតារាចម្រៀងពេជ្រ សោភាបានសាងភាពផ្អែមល្ហែមជាមួយតារាសម្តែង ឈឹម សក្កដា។ ជាដេវីតបានបញ្ចេញបទចម្រៀងមួយបទមានចំណងជើងថា”ក្រពើ” ដែលមានទស្សនិកជនជាច្រើនបានលើកឡើងថា បទចម្រៀងនេះគឺដោយសារលោកខឹងសម្បា នឹងពេជ្រ សោភា និងចង់ច្រៀងដៀមដាមឲ្យពេជ្រ សោភា ថា ជាមនុស្សរមិលគុណព្រោះតែលោកបានធ្វើឲ្យនាងមានមុខមាត់ខ្លាំងឡើងវិញកាលពី២ឆ្នាំមុននេះ។

៣. ឈិន សុធារី ប្រកាសលែង សុវណ្ណមករា

ឈិន សុធារី ទទួលបានការអាណិតច្រើនពីមហាជនព្រោះតែស្វាមី លោក សុវណ្ណ មករា បានសម្រេចចិត្តចាកចេញពីនាងនិងកូនទាំងពីរទៅរួមរស់ជាមួយស្រីស្នេហ៍ដែលគេស្គាល់ថាជាតារាសម្តែងស្រីថ្មីម្នាក់។ ទោះបើកផ្លូវឲ្យស្វាមីដែលខ្លួនធ្លាប់ឱបនឹងដើមទ្រូងទៅឲ្យនារីផ្សេងក្តី ក៏នាងនៅតែមិនអស់ចិត្តនឹងទង្វើដែលនារីដែលឆក់ប្តីនាងហើយនៅតែផ្គើននឹងផ្លែផ្កាដាក់ឲ្យនាងថែមទៀតនោះ។ ចំណងស្នេហ៍ឈិន សុធារី និង សុវណ្ណ មករា បានលេចចេញទំនាក់ជាហូរហែរដូចជាករណី ឈិន សុធារីបាន តាមទាន់ស្វាមីនិងស្រីកំណាន់នៅផ្ទះសំណាក់ ហើយផ្ទុះរឿងប្រតាយប្រតប់គ្នានិងបណ្ដាលឲ្យអ្នកនាងជាំសាច់ និងមានរបួសស្ទើពេញខ្លួនផងដែរ៕

៤.អ៊ីណូ ចំអកឲ្យម៉ៃ សុគុណ ថារិះគន់សិល្បៈគ្នាឯងដើម្បីល្បីឈ្មោះ

សង្គ្រាមជាពាក្យសម្តីរវាង តារាចម្រៀង ម៉ៃ សុគន្ធ និង តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ បានផ្ទុះឡើយក្រោយ ម៉ៃ សុគន្ធ ចេញមុខរិះគន់បទចម្រៀងមួយបទរបស់ អ៊ីណូ។ អ៊ីណូថា ការរិះគន់អ្នកសិល្បៈគ្នាឯងជាហូរហែររបស់ ម៉ៃ សុគន្ធ ព្រោះតែចង់ល្បីល្បាញខ្លួនឯងប៉ុណ្ណោះ។ ជម្លោះជាពាក្យសម្តីផ្លែផ្ការវាង ម៉ៃ សុគន្ធ និង អ៊ីណូ បានកើតមានឡើងក្រោយពី ម៉ៃ សុគន្ធយកបទចម្រៀងចម្លងពីថៃមួយបទគឺបទ”ស្រលាញ់ស្រីសក់ក្រញ៉ាញ់” ដែលច្រៀងដោយតារាចម្រៀងអ៊ីណូមកបាញ់ជាពាក្យសម្តីចំៗ រហូតធ្វើឲ្យអ៊ីណូ ទ្រាំមិនបានក៏សម្រេចចិត្តតបត។ តារាចម្រៀង អ៊ីណូ លើកឡើងថា ការរិះគន់របស់ តារារៀមច្បងម៉ៃ សុគន្ធ មិនស្ថិតក្នុងការស្ថាបនាទេ ហើយនេះក៏មិនមែនលើកទីមួយដែរដែលតារារៀមច្បងរូបនេះលេចចេញការរិះគន់អ្នកសិល្បៈជំនាន់ក្រោយដែលសូម្បីតែអ្នកច្រៀងបទចម្រៀងOriginal ៕

៥.នី មុនីនាថ រងការចោទថា ប្រើល្បិចបោកគូដណ្តឹងនៅអាមេរិក

តារាទឹកភ្នែក នី មុនីនាថ ត្រូវបា បុរសជាគូដណ្តឹងនៅអាមេរិកនូវទ្រព្យសម្បត្តិមួយចំនួន។ មានការលើកឡើងថា នី មុនីនាថបានយកការភ្ជាប់ពាក្យជាមួយបុរសអនិកជនខ្មែរ ក្រៅប្រទេសម្នាក់នេះ ដើម្បីផ្តល់ទំនុកចឹត្តអោយគូរដណ្តឹងម្នាក់នេះ ផ្តល់លុយឲ្យទិញឡានជិះ ទិញដី នឹងធ្វើផ្ទះអោយនាង ថែមទាំងទិញគ្រឿងអលង្ការ គ្រឿងពេជ្រមួយចំនួនធំថែមទៀតផង។ ចុងក្រោយដល់ពេលសំភាសជាប់ ហើយធ្លាក់វីទិដ្ឋាការត្រូវទៅរស់នៅអាមេរិក នី មុន្នីនាថ បែជាបរិសេធមិនទៅវិញ ថែមទាំងសុំផ្តាច់ពាក្យនឹងគូដណ្តឹង” រហូតគូដណ្តឹងប្តឹងទារប្រាក់និងជំងឺចិត្តសរុប១២ម៉ឺនដុល្លារអាមេរិក៕

៦.នាយក្រឹមវេចបង្វេចចុះចេញពីផ្ទះក្រោយផ្ទុះរឿងស្នេហាត្រីកោណ

ក្រោយផ្ទុះរឿងរ៉ាវស្នេហាត្រីកោណជាមួយនឹងនាងលាភមក ស្រាប់តែ នាយក្រឹម បានសម្រេចចិត្តចុះចេញពីផ្ទះ។ ការចុះចេញនេះដែរគឺ ក្រោយប្រពន្ធព្រមានប្តឹង និងបញ្ចេញរឿងរ៉ាវអាស្រូវស្នេហាជាមួយនាងលាភ ជាកូនក្រុម។ មានការលើកឡើងដែរថា នាយក្រឹមបានសម្រេចចិត្តចុះចេញពីផ្ទះហើយទៅរស់នៅជាមួយនាងលាភដែលជាស្រីស្នេហ៍ និងកំពុងពរពោះកូនភ្លោះ ហើយបានសម្រាលកូនរួចហើយកាលពីខែវិច្ឆិកាកន្លងទៅ៕

៧.ចំណងស្នេហ៍ ហម ឈរ៉ា និងភរិយាដើរដល់ផ្លូវបញ្ចប់

លោកស្រី កែវ ផល្លីណេត ត្រូវជាភរិយាលោក ហម ឈរ៉ា បានបញ្ចេញឯកសានៃការប្តឹងលែងលះគ្នា តាំងពីថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០១៧ ។ ដោយក្នុងឯកសារនោះ តម្រូវអោយអ្នកទាំងពីរ បែងចែកទ្រព្យជាពីរចំណែក និងចូលរួមចិញ្ចឹមកូនស្រី ជាទីស្រលាញ់នោះរួមគ្នា។ ប៉ុន្តែបើយោងតាមអ្នកជិតដិតតារារូបនេះអះអាងថាស្នេហាលោក ហម ឈរ៉ា និងភរិយាដែលដើរដល់ផ្លូវទាល់គឺកើតឡើងពីបញ្ហាប្រចណ្ឌរបស់ភរិយា ដែលអូសបន្លាយអស់ជាច្រើនខែកន្លងមកហើយ៕

៨.ម៉េង កែវពេជ្ជតា ផ្ទុះទំនាស់ជាមួយចន ច័ន្ទលក្ខិណា

ជម្លោះជាពាក្យសម្តីរវាង ម៉េង កែវពេជ្ជតាទៅកាន់ និងប្រធានសមាកគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណាបានផ្ទះឡើងក្រោយពីវេបសាយរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញផ្សាយព័ត៌មានថា”ទ្រាំមិនបាន! អ្នកនាងម៉េង កែវពេជ្ជតា ព្រលះទាំងព្រលឹមរឿងលុយថ្មី” ដែលអ្នកនាងយល់ថាជាព័ត៌មានធ្វើឲ្យមហាជនមានការយល់ច្រឡំចំពោះរូបអ្នកនាងយ៉ាងធ្ងន់ធ្ងរ។ ក្រោយការរិះគន់យ៉ាងចាស់ដៃលើចន ច័ន្ទលក្ខិណា បានធ្វើឲ្យប្រធានសមាគមសិល្បករខ្មែររូបនេះផ្ញើសាដោយខ្លីថា” មិនរវីរវល់ឈ្លោះជាមួយទេទុកឲ្យគាត់ឆ្កួតតែឯងទៅ”៕

៩. បេននីយ៉ាំង រងការរិះគន់ជាថ្មីរឿងរូបថតសិចស៊ីខ្លាំង

តារាសម្តែងរូបស្រស់ សម្បូរសាច់ដើមទ្រូង កញ្ញា បេននី យ៉ាំង បានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើល ជាថ្មី ក្រោយពីលេចធ្លាយរូបថត សិចស៊ីជាច្រើនសន្លឹក។ នេះគឺជាលើកទី២ហើយដែលលេចចេញរូបថតដែលនាងទទួលបានទាំងការរិះគន់ និងសសើរពីមហាជន។ រិះគន់ខ្លះពីមហាជន ថានាងធ្វើខ្លួននិងថតរូបបែបជ្រុលបន្តិចហើយ និងអាចជះឥទ្ធិពលមិនល្អចំពោះអ្នកសិល្បៈ ៕

១០.បទ«គ្រូបង្រៀនស្រវឹងស្រា»ត្រូវបានក្រសួងហាមមិនឲ្យចាក់ផ្សាយ

បទចម្រៀង«គ្រូបង្រៀនស្រវឹងស្រា»របស់ផលិតកម្មថោនដែល លេចការរិះគន់ខ្លាំងពីមហាជននោះត្រូវបានក្រសួងព័ត៌មានប្រកាសហាមមិនឲ្យធ្វើការចាក់ផ្សាយឬឡើងច្រៀងជាសាធារណៈ ។ ក្រសួងថាបទដែលច្រៀងដោយលោកស្រី ចេន សាយចៃ មានខ្លឹមសារបន្ទុះបង្អាប់ ប្រមាថ គ្រូបង្រៀនថា បង្ហាញពីការប្រាសចាក អំពីអកប្បកិរិយា និងសីលធម៌ថ្លៃថ្នូររបស់គ្រូបង្រៀនទូទៅ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់គ្រូបង្រៀន ដែលធ្វើឲ្យប្រតិកម្មបីសំណាក់មហាជនទូទៅ និងជះឥទ្ធិពលមិនល្អដល់សង្គម ៕ វឌ្ឍនា


ចែករំលែក៖