ភ្នំពេញ៖ បុរសម្នាក់បើករថយន្តHilux vigoព្យាយាមជែងស្តាំរថយន្តកុងតឺន័រ ហើយជែងប៉ះជាមួយរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យប៉ះជាមួយរថយន្តកុងតឺន័បណ្តាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ កែងនឹងផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិ ជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3A 1693ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ស្របគ្នាជាមួយរថយន្ត hilux vigo ពណ៌ ខៀវចាស់ពាក់ស្លាកលេខ កណ្តាល 2A 4489 ដែលបើកបរដោយបុរសម្នាក់ ខណៈមកដល់ចំណុចកើតហេតុ រថយន្តvigoបានព្យាយាមជែងរថយន្តកុងតឺន័រ ផ្នែកខាងស្តាំដៃ ភ្លាមនោះក៏វ៉ាក់អឺជាមួយរថយន្តមួយគ្រឿងទៀតដែលនៅខាងមុខ
ក៏បានរេចង្កូតចូលមកកណ្តាលផ្លូវបន្តិច ក៏ត្រូវរថយន្តកុងតឺន័របណ្តាលរថយន្តកុងតឺន័របើកបុកផ្នែកខាងឆ្វេងកំពិតទ្វារតែម្តង។
ក្រោយពេលកើតហេតុ សម្ថិតកិច្ចប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ចុះទៅវាស់វែង និងយករថយន្តទាំង២មកអែបទុកចិញ្ចើមផ្លូវដើម្បីកុំឲ្យកកស្ទះចរាចរណ៍ និងឲ្យភាគីទាំងសងខាងចរចាគ្នាតែម្តង៕ សុខាសែនជ័យ