ភ្នំពេញ៖ សង្ស័យអាចជាករណីប្រឌិតព្រោះម្យ៉ាងប្តីក៏មិនសូវនៅផងដែរ នារីរងគ្រោះក៏ប្រឌិតមិនអាចជាករណីចាប់បង្ខំរំលោភបានទេ យើងគិតមើលនៅលើដងផ្លូវវ៉េងស្រេងធំទូលាយល្វឹង ហើយនៅមុខខ្ទមតូចកើតហេតុនោះក៏មានមនុស្សកុះករអាជីវករលក់ដូរពេញហ្នឹង ហើយនារីរងគ្រោះស្រែកឆោឡោនៅម៉ោងជាង៧យប់រឿងអីគេមិនដឹង ហើយរឿងនេះបានកើតឡើងតាំងពីថ្ងៃទី២៨ ធ្នូម្ល៉េះ ។ នេះបើយោងតាមការលើកឡើងរបស់លោក ឯម ភារី នាយនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យទី៣ កាលពីព្រឹកថ្ងៃម្សិលមិញ។
លោក ឯម ភារី បន្តថាវាមិនអាចជាករណីចាប់រំលោភមនុស្សនៅក្នុងខ្ទមប្រក់តង់ដែលប្រក់ទុកចោលនៅកណ្តាលវាលចឹងទេ គេត្រូវរ៉ូវគ្នាហើយបុរសល្មើសនោះក៏ដឹកស្ត្រីរងគ្រោះនោះទៅកោសខ្សល់ឲ្យប្រពន្ធរបស់ខ្លួនទៀត។ ទំនងមិនឲ្យលុយកាក់ទើបកើតជារឿងប្តឹងចោទប្រកាន់បែបនេះ។ លោកថា ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ផងដែរ ហើយស្ត្រីរងគ្រោះក៏បានត្រឡប់ទៅផ្ទះវិញក្រោយពីដាក់ពាក្យបណ្តឹង និងសួរនាំរួច។
ប្រភពបានឲ្យដឹងថា តាមការពិតទៅរបស់នារីរងគ្រោះនោះគាត់ពុំសូវជាមនុស្សគ្រប់លក្ខិណៈនោះទេ ហើយក៏ពុំសូវនៅផ្ទះផងដែរ។ ជូនពេលដែលស្ត្រីរងគ្រោះទើបមកពីខេត្តមកលេងប្តីរបស់ខ្លួនឆ្លៀតឱកាសធ្វើឲ្យលោកមេសន្តិសុខតំបន់ប្រើស្ទីលដឹកស្ត្រីរងគ្រោះទៅកោសខ្យល់ឲ្យប្រពន្ធខ្លួនក៏កើតរឿងបែបនេះ។
ស្ត្រីរងគ្រោះអាយុ៤៧ឆ្នាំ ជនជាតិអ៊ីស្លាម។ ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ដល់សមត្ថកិច្ចថា ខ្លួនត្រូវបានមេការសន្តិសុខរបស់ប្តីប្រើល្បិចចាប់រំលោភបានសម្រេចកាលពីវេលាម៉ោង៧និង៣០យប់ ថ្ងៃទី២៨ ធ្នូ ស្ថិតនៅម្តុំលូប្រាំ ភូមដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ចំណែកបុរសល្មោភកាមមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ តែគ្រាន់គេតែដឹងថា ជាមេការសន្តិសុខនៅតំបន់លូប្រាំនេះ។ ក្រោយកើតហេតុបុរសល្មោភកាមគេចខ្លួនបាត់តែម្តង៕ តាឡឹម