ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចមានស្ថានទំងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១៨ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចមានស្ថានទំងន់ទោស (ឆក់យកទូរសព្ទ័ដៃ) នៅចំណុចតាមបណ្តោយផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកកិច្ចបានថ្លែងថា ជនសង្ស័យ ឈ្មោះ អ៊ួង ខ្ចៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិ២ សង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) និងឈ្មោះ ឈៀង ដេវីត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌោធិ៍សែនជ័យ (មានសារធាតុញៀន) ។ រីឯជនរងគ្រោះចំនួន០១នាក់ ឈ្មោះ ឡុង សុដានី ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវនរោត្តម សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ។

សម្ភារៈបន្សល់ទុក ៖ ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកអាយហ្វូន(ប្រគល់ឲ្យម្ចាស់វិញ)  និងម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ1AM-0115 (របស់ជនសង្ស័យ) ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនតាមផ្លូវ៩៨៦ សង្កាត់ភ្នំពេញថ្មី លុះដល់ចំណុចកើត ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ០១គ្រឿងឌុបគ្នា មកជិតជនរងគ្រោះរួចធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ ពីជនរងគ្រោះ តែត្រូវជនរងគ្រោះស្រែកថាចោរៗ ភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃើញបានដេញតាមឃាត់ខ្លួនជនសង្ស័យបាន២នាក់ រួមទាំងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

 


ចែករំលែក៖