ព័ត៌មានទាន់ហេតុការណ៍៖

អ.ហ ស្រុកស្នួលឃាត់ខ្លួនជនសង្ស័យ ៥នាក់ ករណីជួញដូរប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកស្នួល ចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងដោយមានការសម្របសម្រួលពី លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់នោះ មាន ១.ឈ្មោះ ជួប សុភ័ណ្ឌ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ, ២.ឈ្មោះ សួស រត្ន័ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ, ៣.ឈ្មោះ កុយ ចិន្តា ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ, ៤.ឈ្មោះ ថែ សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និង ៥.ឈ្មោះ ចាន់ រត្ន័ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ អ្នកទាំងប្រាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចរឹបអូសវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ២កញ្ចប់, ទូរស័ព្ទដៃ ចំនួន ៦គ្រឿង, ដាវសាម៉ូរ៉ៃ ចំនួន ១ដើម, កាំបិត ចំនួន២, ដែកឆាបស្រួច ចំនួន១, កន្ត្រៃ ចំនួន១, កាបូបលុយ ចំនួន២ និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀតហើយ ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ ប្រាថ្នា


ចែករំលែក៖