ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកថ្មគោលបង្ក្រាបក្រុមក្មេងទំនើង ២ក្រុម វាយតប់គ្នាបង្ករបួសស្នាម

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល បានបង្ក្រាបក្រុមក្មេងទំនើងវាយតប់គ្នា ចំនួន ២ក្រុម ដោយឃាត់ខ្លួនមនុស្សចំនួន ៨នាក់ នៅចំណុចលើផ្លូវជាតិលេខ៥ ក្នុងភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល យកទៅអប់រំ បន្ទាប់ពីដេញវាយតប់គ្នាបង្ករបួសស្នាម។

មន្រ្តីនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ក្មេងទំនើងទាំង ៨នាក់ នោះមាន ១-ឈ្មោះ ឌី បញ្ញា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិកៀនកែស ឃុំគោកឃ្មុំ ស្រុកថ្មគោល (របួសក្បាល) ម្ចាស់ពូថៅបក្ខពួករត់គេចខ្លួនអស់, ២-ឈ្មោះ លឿន សានុ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (អ្នកកាប់), ៣-ឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ, ៤-ឈ្មោះ យឹម សុផាន់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ, ៥-ឈ្មោះ អៀង ថែម ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ, ៦-ឈ្មោះ ឈាន វិឈីត ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ, ៧-ឈ្មោះ ម៉ិញ សុផាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង ៨-ឈ្មោះ ខុន.តុងហាន់ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចដដែលបន្តថា ក្រៅពីឃាត់ខ្លួនជនសង្ស័យទាំង៨នាក់ខាងលើ សមត្ថកិច្ចដកហូតបានដកហូតវត្ថុតាង ម៉ូតូចំនួន ៤គ្រឿង និងពូថៅមួយ ។ ករណីនេះ សមត្ថកិច្ចជំនាញបានអប់រំ និងធ្វើកិច្ចសន្យារួចប្រគល់ឲ្យឪពុកម្តាយអប់រំបន្តកុំឲ្យកើតមានបែបនេះទៀត ៕ ប្រាថ្នា


ចែករំលែក៖