ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងច្បារមនឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ នគរបាលក្រុងច្បារមនបាន ឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន រួមជាមួយវត្ថុតាងមួយចំនួននៅក្នុងផ្ទះជួល កាលពីថ្ងៃសៅរ៍ ១៣កើត ខែបុស្សឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១និង៥០នាទីយប់ ស្ថិតក្នុងភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលក្រុងច្បារមន បានឲ្យដឹងថា កម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានមុខសញ្ញាជាអ្នកចែកចាយគ្រឿងញៀនដ៏សកម្ម ស្នាក់នៅផ្ទះជួលឈ្មោះ រ៉ឺន រ៉ែន បន្ទប់លេខ៦ ស្ថិតភូមិឃុំខាងលើ ជាក់ស្ដែង ទើបកម្លាំងបានចុះបង្រ្កាបមុខសញ្ញាដោយឃាត់ខ្លួនបានចំនួន៣នាក់។

ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់ មាន ១-ឈ្មោះ មឿក សុចិត្ត ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន ២-ឈ្មោះ ទូច ផាន់នី ភេទស្រី អាយុ២៩ឆ្នាំ ភូមិរោងបន្លែ ឃុំបាយ៉ាប ស្រុកស្វាយរៀងខេត្ត ស្វាយរៀង និង៣-ឈ្មោះ ថា លីដា ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិត្រាង ឃុំកំពង់អំពិល ស្រុកពារាង ខេត្តព្រៃវែង។

ជាមួយនេះដែរសមត្ថកិច្ចដកហូតវត្ថុតាងបានម្សៅក្រាមពណ៌សថ្លា ចំនួនមួយកញ្ចប់មធ្យម ទូរស័ព្ទដៃចាស់ៗ២គ្រឿង កន្រ្ដៃមួយ រថយន្តមួយគ្រឿង ដែកកេះចំនួន១០ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ប្រាថ្នា


ចែករំលែក៖