ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិជប៉ុនម្នាក់បេីករថយន្តម៉ាកBMWរេចង្កូតមកបុកម៉ូតូកង់បីបណ្ដាលឲ្យបុរសរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ : បុរសជនជាតិជប៉ុនម្នាក់បេីករថយន្តម៉ាកBMW បេីករេចង្កូតមកបុកម៉ូតូកង់បី ចតនៅស្ងៀម ហេីយបណ្ដាលឲ្យបុរសម្ចាស់ម៉ូតូកង់បីរបួសធ្ងន់បង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី០១ ខែ មករា ឆ្នាំ ២០១៨ នៅចំណុចមុខផ្ទះលេខ១៥A ផ្លូវ៣៨៨​ស្ថិតនៅភូមិ៦ សង្កាត់ទួលលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍បានប្រាប់ថា បុរសជនជាតិជប៉ុនម្នាក់បេីក រថយន្ត មួយគ្រឿងម៉ាក់BMW ពាក់ស្លាកលេខ ភ្នំពេញ ២V ៣៥៥១ បានបើករេចង្កូតទៅបុកបុរសម្នាក់ជាម្ចាស់កង់បីរបស់ក្រុមហ៊ុនឥណ្ឌា ដែលចតនៅលេីដងផ្លូវហេីយបណ្ដាល និងរបួសបុរសរងគ្រោះធ្ងន់ ក្រោយកេីតហេតុត្រូវរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដេីម្បីព្យាបាល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូកង់បីខាងលើយកទៅរក្សាទុកនៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយទៅតាមក្រោយ៕  ស​រស្មី

 


ចែករំលែក៖