ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបជនជាតិបារាំងម្នាក់ជា​គ្រូពេទ្យ​ឆ្មប មិនបានសម្រេចហើយព្យាយាមរត់គេខ្លួន តែត្រូវនគរបាលខណ្ឌចំការមនចាប់ក្របួចជាប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីជនជាតិបារាំងម្នាក់ដែរជាគ្រូពេទ្យឆ្មបកំពុងដើរ មិនបានសម្រេចហើយព្យាយាមជិះរត់គេចខ្លួនតែត្រូជនរងគ្រោះស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នាំគ្នាដេញចាប់បានវាយម្នាក់មួយដៃមួយជើងឡើងទ្រាមខ្លួន សំណាងល្អសមត្ថកិច្ចមកអន្តរគមន៍ទាន់កុំអី ត្រូវរបួសធ្ងន់ផងដែរ ។

ករណីឆក់កាបូបខាងលើនេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៧​នេះ ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​១២៣ កែង​នឹង​ផ្លូវ​៤៦៨ ស្ថិត​ក្នុង​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។

ជនសង្ស័យ​មានឈ្មោះ ពង្ស មនសិកា​សិលា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២១ ផ្លូវលំ ភូមិ​តា​ងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​។ ជន​រង​គ្រោះជា​ជនជាតិ​បារាំង​មានឈ្មោះ SOPHIE CHIMOT ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​គ្រូពេទ្យ​ឆ្មប ស្នាក់​នៅ​ក្នុង​អង្ការ​ស្តារ​កម្ពុជា ផ្ទះ​លេខ​៧១ ផ្លូវ​១២៣ ក្រុម​ទី​២១ ភូមិ​៤ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ចមូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេឃើញស្រ្តីរង​គ្រោះ​ជាជនជាតិបរទេស ​បាន​ដើរ​តាម ​ផ្លូវ​លេខ១២៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយមាន​ស្ពាយ​កាបូប​តូច​មួយ​ជាប់​នឹង​ខ្លួន ​គោលបំណង​ដើរទៅ​ផ្សារ​ទួល​ទំពូង ​​។ លុះ​​ដើរមក​ដល់​​ចំណុច​កើតហេតុ​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់ ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេរី​០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GF-7171 មក​ពីក្រោយ​រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​ដាច់​ខ្សែ​កាបូប​​ធ្លាក់ទៅនឹងដី មិន​បាន​សម្រេច​ ហើយស្រ្តី​រង​គ្រោះ​ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋនាំគ្នាដេញចាប់ភ្លាមៗ ។បន្ទាប់មកជនសង្ស័យ​ ព្យាយាម​បើក​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​ទាំង​ភ័យ​ស្លន់ស្លោ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ល្បាត​ដែល​នៅ​ក្បែរ​នោះ​ធ្វើការ​ចាប់​ក្របួចជាប់តែ​ម្តង​។

បច្ចុប្បន្ន ជន​ស​ង្ស​យ័​ខាងលើ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ទំពូង​ទី​១ ដើម្បី កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី ​៕ ស រស្មី

 


ចែករំលែក៖