ព័ត៌មានទាន់ហេតុការណ៍៖

បាញ់សម្លាប់មនុស្សឆៅៗម្ល៉េះមុននេះបន្តិចនៅម្ដុំស្ពានលីយ៉ុងផាត់

ចែករំលែក៖

ភ្នំពេញ៖ មុននេះបន្តិច៖ បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅម្ដុំស្ពានលីយ៉ុងផាត់, សមត្ថកិច្ចដាក់ការសង្ស័យជំហ៊ានដំបូងថា ជារឿងគំនុំ វេលាម៉ោងជិត១០យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ មានករណីបាញ់ប្រហារមួយបានកើតឡើង នៅម្ដុំស្ពានលីយ៉ុងផាត់ ដោយខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើជនរងគ្រោះចំនួន២គ្រាប់ បណ្ដាលឲ្យចំកណ្ដាលក្បាល។

ករណីបាញ់ប្រហារនេះ បានកើតឡើង នៅពេលដែលជនរងគ្រោះកំពុងតែបណ្ដើរម៉ូតូ ម៉ាក NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CB-4808 នៅក្បែរស្ពានលីយ៉ុងផាត់ ស្រាប់ តែជនសង្ស័យដកកាំភ្លើងបាញ់សម្លាប់តែម្ដង៕


ចែករំលែក៖