ព័ត៌មានទាន់ហេតុការណ៍៖

យប់មុិញអាវុធហត្ថបង្រ្កាបរថយន្តដឹកកូនឈើប្រឡៅមូល ៨គឿង នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យប់ថ្ងៃច័ន្ទ និងថ្ងៃអង្គារ៍ ១៥នាទី ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១,២ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិអង្រ្កង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

កម្លាំងកងររាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបក្បួនរថយន្តដឹកជញ្ជូនកូនឈើ ប្រភេទប្រឡៅមូលមុខកាត់អង្កត់ធំជាង ៣០ស.មចំនួន ០៨គ្រឿងដើម្បីបន្តនីតិវិធី។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការងារខាងលើបានឲ្យដឹងថា ការបង្រ្កាបក្បូនរថយន្តដឹកជញ្ជូនកូនឈើប្រឡៅមូលនេះ ធ្វើឡើងនៅយប់មុិញជាបន្តន្ទាប់ខណៈពួកគេកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវជាតិ ហើយកំពុងបន្តនីតិវិធីនៅឡើយ៕  បឹុម ពិន


ចែករំលែក៖