ក្រុម Crystal Palaceបានបញ្ចប់ជ័យជម្នះជាប់ៗគ្នារបស់ក្លិបManchester Cityត្រឹមទី១៨ប៉ុណ្ណោះ ដោយអាចយកស្មើនឹងក្រុមកំពូលតារាងអង់គ្លេស Premier League។
ក្នុងការប្រកួតនៅកីឡដ្ឋាន Selhurst Park ក្រុមរហស្សនាមថាមេឃខៀវManchester Cityមានទម្រង់លេងមិនល្អដល់ចំណុចកំពូលដូចប្រកួតមុនៗទេ ពោលគឺមានឱកាសទាត់ចំគោលដៅ៤ដងប៉ុណ្ណោះ ខណៈចុងម៉ោងនាទី៩០+ សឹងតែចាញ់ទៅហើយដោយសារ Crystal បានបាល់ប៉េណាល់ទី១គ្រាប់ តែអ្នកចាំទី Ederson ជួយសង្គ្រោះបាន។
ទោះបីជាស្មើក៏ដោយក្រុមដែលដឹកនាំដោយលោកPep Guardiolaនៅតែបន្តនាំមុខលើក្រុមលេខ២រហូតដល់ទៅ១៤ពិន្ទុ។ អ្នកចាត់ការទូរទៅសញ្ជាតិអេស្ប៉ាញGuardiolaបានថ្លែងថាគាត់មិនដែលគិតថាក្រុមរបស់គាត់មិនជួបបរាជ័យនោះទេក្នុងរដូវកាលនេះ។ គាត់បញ្ជាក់ថា “ខ្ញុំមិនបានគិតទៅលើកំណត់ត្រាមិនចាញ់មួយប្រកួតនោះឡើយ។បរាជ័យនឹងកើតឡើងចំពោះយើងនៅពេលណាមួយ។”
គួរបញ្ជាក់ថា ក្នុងរដូវកាលថ្មីនេះក្រុមManchester Cityពុំទាន់ស្គាល់រស់ជាតិចាញ់ នៅឡើយទេ ក្នុងចំណោម២១ប្រកួត ដោយស្មើចំនួន២ប្រកួតប៉ុណ្ណោះ។
យើងរង់ចាំមើលរហូតដល់ចប់រដូវកាលថាតើក្លិបMan Cityអាចធ្វើបានដូចក្រុម Arsena lរបស់លោកArsene Wengerដែលប្រកួតមិនធ្លាប់ចេញមួយប្រកួតសោះពេញ មួយរដូវកាលឆ្នាំ២០០៣-២០០៤ ៕ ដេវីត