ក្លិប Leicester Cityបានសម្រេចជោគជ័យក្នុងការទិញខ្សែបម្រើអន្តរជាតិ ព័រទុយហ្គាល់ Adrien Silvaពីក្រុម Sporting Lisbon របស់ប្រទេសព័រទុហ្គាល់ហើយ។
តាមពិតទៅAdrien Silva គួរតែបានមកកាន់ប្រទេសអង់គ្លេសក្នុងតម្លៃ២២លានផោន តាំងពីរដូវក្តៅមកម្លេះ ប៉ុន្តែLeicester Cityបានដាក់សំណើរទិញយឺតតែ១៤វិនាទីប៉ុណ្ណោះ ក៏ខកខានអាចទិញបានដែរនៅក្នុងពេលទីផ្សារបើកកាលពីដើមរដូវកាល។
FIFAបានបដិសេធមិនឲ្យផ្លាស់ដោយសារការដាក់សំណើយឺតនេះធ្វើឲ្យAdrien Silva ត្រូវរងចាំរហូតដល់ទៅ៤ខែ។
កីឡាករវ័យ២៨ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំមានអារម្មណ៍មិនសូវល្អនោះទេ ដែលត្រូវរងចាំយូរយ៉ាងនេះ ប៉ុន្តែខ្ញុំត្រូវតែផ្តោតអារម្មណ៍មួយរយភាគរយលើការងាររបស់ ខ្ញុំពិសេសលើអ្វីដែលខ្ញុំស្រលាញ់” ។
Adrien Silvaមានដើមកំណើតនៅក្នុងប្រទេសបារាំងទេតែ បានលេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ចំនួន២០ប្រកួតហើយថែមទាំងពីចូលរួមជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះជើងឯកយូរ៉ូឆ្នាំ២០១៦ទៀតផង ៕ ដេវីត